ការដ្ឋានសំណង់មួយ ដែលកំពុង សាងសង់ ស្ថិតតាមផ្លូវលេខ ២១ ទួលក្រសាំង ភូមិព្រែកសំរោង៣ សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យបាន រកឃើញ អ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៣០នាក់ ។
តាមប្រភពព័ត៌មាន បឋម នៅពេលនេះ ក្រុមគ្រូពេទ្យ កំពុងបន្តធ្វើតេស្តអ្នកពាក់ ព័ន្ធផ្សេងទៀត និង មាន វិធាន ការសុខាភិបាលជា បន្តបន្ទាប់ ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩ ៕