តាំងពីព្រឹកទល់ ល្ងាច ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះ អាជ្ញាធរ ស្រុកសំរោង និង ក្រុមគ្រូពេទ្យ បានយក សំណាក ព្រះសង្ឃ យាយជីតាជី នៅវត្តអង្គប្រិ៍យ ឃុំលំចង់ ចំនួន ១១៩អង្គ/នាក់ ។ ជាលទ្ធ ផល រកឃើញមាន «វិជ្ជមានជំងឺកូវីដ១៩» ចំនួន៣៧អង្គ/នាក់ ។
នេះបើតាម លោក កេត ម៉ៅ អភិបាលស្រុកសំរោង បង្ហោះ សារតាម Facebook នាព្រលប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះ ។លោក កេត ម៉ៅ អភិបាល ស្រុកសំរោង ថ្លែងថា កូវិដចាប់ផ្តើមវា.យ លុកចូល វត្តអារាម ហើយ សូម ព្រះសង្ឃ ពុទ្ធបរិស័ទ្ធ ចូលរួមអនុវត្តអោយ បាននូវ វិធាន «៣កុំ និង ៣ការពារ» ៕