គិតត្រឹមថ្ងៃព្រហស្បតិ៍ទី ២២ ខែកក្កដា ម្សិលមិញនេះ វៀតណាម មានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេស កើនដល់ ៧៤,៣៧១ នាក់ ក្នុងនោះ ស្លា.ប់ ៣៧០ នាក់ និងជាសះស្បើយចំនួន ១៣,៤២១ នាក់ ។
រាប់ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ នៅវៀតណាម មក នេះជាលើកដំបូងហើយ ដែលទទួលដំណឹង ពីក្រុមគ្រួសារ និងសាច់ញាតិ នៅទឹកដីកម្ពុជាក្រោម មកថា មានអ្នកស្លា.ប់ដោយសារ ជំងឺកូវីដ-១៩ ។ ពលរដ្ឋខ្មែរក្រោម ចំនួន ២ នាក់ ដែលរាយការណ៍ ថា ជាករណីស្លា.ប់ ដោយសារជំងឺកូវីដ-១៩ ជាលើកដំបូងនោះ
គឺនារីជាកម្មករឈ្មោះ ត្រឹង ធី លិន (Tran Thi Linh ) អាយុ ២៨ ឆ្នាំមកពី ខេត្តឃ្លាំង បម្រើការងារ រោងចក្រមួយ នៅ ខេត្តកំពង់គោ (Long An) បានទទួល មរ.ណ.ភាព.ដោយសារជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី ២២ កក្កដា ។ នេះបើតាមបុរស ជាគូរដណ្តឹង ដែលមើលថែនាង បញ្ជាក់ប្រាប់ អ្នកសារព័ត៌មាន ព្រៃនគរ ។
ចំណែកបុរសជនជាតិ ខ្មែរក្រោម ម្នាក់ទៀត មកពីខេត្តក្រមួនស ជាកម្មករធ្វើការនៅ ខេត្តទួលតាមោក (ប៊ិញយឿង) ត្រូវបានក្រុមគ្រួសារបញ្ជាក់ថា ស្លា.ប់ ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីអាជ្ញាធរសុខា ភិបាលខេត្តមួយនេះ ប្រគល់ធាតុ ឱ្យគ្រួសារ របស់ពួកគេ ក្រោយធ្វើកោសល្យវិច្ច័យ និងបានយក.ស.ព.កម្មករ.ខ្មែរក្រោម.នោះ ទៅបូ.ជារួច ។ នេះបើតាមការគូសបញ្ជាក់បន្ថែម ពីសាច់ញាតិនៃស.ព ។
ស.ពពលរដ្ឋខ្មែរក្រោម ដែលកើតជំងឺកូវីដ-១៩ ទាំងពីរូបនោះ មិនអនុញ្ញាតឲ្យក្រុមគ្រួសារយក.ស.ព.ទៅធ្វើបុណ្យ ទៅតាមប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា ទេ ។ ដោយសារតែពួកគេមានផ្ទុកមេរោគកូវីដ-១៩ និងដើម្បីប.ង្ការកុំឲ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃផងនោះ ទើបត្រូវរៀបចំបូជាតាមអ្វី ដែលជាការកំណត់របស់សមត្ថកិច្ចរបស់ក្រសួងសុខាភិបាលវៀតណាម ។
សូមរម្លឹកជូនថា ការស្លា.ប់.របស់ពលរដ្ឋខ្មែរក្រោមនេះ គឺជាករណីទី ១ ហើយ នៅដែនដីកម្ពុជាក្រោម ដែលមានអ្នកជំងឺ.ស្លា.ប់ដោយសារ.ជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកជំងឺ.សរុបនៅទូទាំង.ប្រទេសវៀតណាម កើនដល់ ៧៤,៣៧១ នាក់ ។
រដ្ឋាភិបាលវៀតណាម នៅថ្ងៃទី ១៧ ខែកក្កដា សប្តាហ៍កន្លងទៅនេះ បានសម្រេចចេញវិធានការរឹតត្បិតការធ្វើដំណើរក្នុងខេត្តចំនួន ១៦ នៅភាគខាងត្បូង (កម្ពុជាក្រោម) ប្រទេស ដើម្បីទប់.ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុង.រាលដាលខ្លាំង ។ ក្រុងព្រៃនគរ (ហូជីមិញ) ក្លាយជាចំណុច.កណ្ដាលនៃរលកវា.យ.ប្រ.ហារវា.យ ដ៏អាក្រក់.របស់ជំងឺផ្លូវដ.ង្ហើមមួយនេះ បន្ទាប់វៀតណាម អាចគ្រប់ស្ថានការណ៍បានមួយរយៈមក ។
ត្រឹមពាក់កណ្ដាលខែកក្កដា វៀតណាម មានអ្នកទទួលបានវ៉ាក់សាំង.ពេញលេញចំនួនជាង ៣០ ម៉ឺននាក់ប៉ុណ្ណោះ ក្នុង.ចំណោមប្រជាជនជាង ៩៨ លាននាក់ ។ ប្រទេសអាស៊ី.អាគ្នេយ៍មួយនេះ ទទួលបាន.វ៉ាក់សាំងជិត ៩ លានដូស.ហើយ តែល្បឿន.នៃការចាក់វ៉ាក់សាំង នៅយឺតនៅឡើយ ៕