រកឃើញព្រះសង្ឃ ១០អង្គវិជ្ជមាន កូវិដ១៩ ក្នុងចំណោម ព្រះសង្ឃ ៣១អង្គដែលបាន យកសំណាក តេស្តនៅវត្ត ក្បាល សំរោង ឃុំទ្រារដ្ឋបាលស្រុក សំរោង ខេត្តតាកែវបាន អោយដឹងនៅ ថ្ងៃសុក្រនេះថា ក្រោយបញ្ចប់ការ យកសំណាក ព្រះសង្ឃ នៅវត្ត ក្បាលសំរោង ឃុំទ្រា ព្រះសង្ឃ ៣១ អង្គ លទ្ធផល វិជ្ជមានកូវិដ១៩ ចំនួន ១០ អង្គ នៅវេលាថ្ងៃត្រង់នេះ។
ព្រះសង្ឃដែល មានវិជ្ជមានកូវិដ១៩សម្រាកព្យាបាលនៅ មណ្ឌលព្យាបាលវត្ត ធម្មនិម្មិត អង្គប្រិយ៏ ឃុំ លំចង់ ។នៅព្រឹក ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាល ស្រុកសំរោង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងកូវីដ-១៩ រួមជាមួយ លោក ស្វាយ ឧត្ថោ អភិបាលរងស្រុក
បានបន្តដឹកនាំក្រុមគ្រូពេទ្យ មណ្ឌលសុខភាពឃុំទ្រា មណ្ឌលសុខភាពឃុំសំរោង ចុះយកសំណាក ព្រះសង្ឃ តាជី យាយជី គង់ និងស្នាក់នៅ នៅវត្តក្បាល សំរោង ឃុំទ្រា ដែលពាក់ពន្ធ័ ជាមួយព្រះសង្ឃ នៅវត្ត ធម្មនិម្មិត អង្គប្រិយ៍ ឃុំលំច ង់ ដែលបាន រកឃើញវិជ្ជមានកូវិដ១៩ចំនួន ៣៧អង្គ/នាក់ កាលពីម្សិលមិញ ៕