ចៅក្រមស៊ើសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេច ឲ្យលោក កែវ មុនីរតន៍ ថៅកែបុរី អ៊េមឺរ៉លដ៏ ស៊ីធី វិលទៅ ផ្ទះវិញ នារសៀលថ្ងៃទី ២៣ កក្កដា នេះ តែតម្រូវ ដាក់ឲ្យស្ថិត នៅក្រោម ការត្រួតពិនិត្យតាម ផ្លូវតុលាការ និងត្រូវ រកប្រាក់សង ដើមបណ្តឹងចំនួន ៤៤ម៉ឺនដុល្លារអាមេរិក បើសិនមិនគោរព ឲ្យភ្ជាប់ភ្ជូន តាមលក្ខណ្ឌនេះទេ តុលាកា រនឹងចាប់ខ្លួន មកវិញ ដើម្បី អនុវត្តតាមច្បាប់ ជាធរមាន ។ សូមបញ្ជាក់ថា នគរបាល ព្រហ្មទ.ណ្ឌ ចាប់ខ្លួនថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី បញ្ជូន ទៅតុលាការ
សូមរំលឹកថា នារសៀលថ្ងៃទី ២២ ខែកក្កដា នេះ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើប សួរសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការសាកសួរ លើសំណុំរឿងនោះ ចប់សព្វគ្រប់ ហើយ ប៉ុន្តែដោយសារ.ពេលវេលា.ល្ងា.ច.ពេ.ក.ផុតម៉ោងរដ្ឋបាល លោក ចៅក្រមស៊ើបសួរបាន.ផ្ញើថៅកែ.បុរីរូបនេះ ទៅសម្រាក.នៅការិយាល័យ.នគរបាលព្រហ្ម.ទ.ណ្ឌក.ម្រិតស្រាល.មួយយប់.ទៀត និង.តម្រូវឲ្យព្រឹកថ្ងៃទី ២៣ ខែកក្កដា នាំខ្លួនថៅកែបុរីនោះ ទៅតុលាការវិញ ដើម្បីសម្រេច ពីជោគវាសនា ត្រូវឃុំឬ មិនឃុំខ្លួន វាជាឆ័ន្ទានុសិទ្ធិរបស់លោកចៅក្រម ។
តែបើតាមប្រភពព័ត៌មាន បង្ហើបឲ្យដឹងមិនទាន់ ជាផ្លូវការថា ថៅកែបុរី អ៊េមឺរ៉លដ៏ ស៊ីធី នោះ ទំនងអាច មានសង្ឃឹមបានវិលទៅផ្ទះវិញ គ្រាន់ តែជាប់ កាតព្វកិច្ចរបស់ចៅ ក្រមស៊ើបសួរ.ដាក់ឲ្យស្ថិតក្រោម ការត្រួតពិនិត្យតាម ផ្លូវតុលាការ.តម្រូវឲ្យរកប្រាក់សងដើម ទៅបណ្តឹងប្រមាណ៤៤ ម៉ឺនដុល្លារអាមេរិក ពាក់ពន្ធករណី មិនគោរពកាតព្វ កិច្ចចំពោះឧករណ៍ អាចជួញដូរបាន ពោលគឺចេញ មូលប្បទានប័ត អត់សាច់ ប្រាក់ ហៅថា (សែកស្អុយ) ។ ទីបំផុតថៅ កែបុរី អ៊េមឺរ៉លដ៏ ស៊ីធី ប្រើសែក ស្អុយ លើទឹកប្រាក់ ៤៤ ម៉ឺនដុល្លារ អាមេរិក នោះត្រូវបាន ចៅក្រមស៊ើបសួរឲ្យទៅផ្ទះវិញបាត់ ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ កម្លាំង សមត្តកិច្ចនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការ ឃាត់ខ្លួន ថៅកែបុរីម្នាក់ តាមដីកា ប.ង្គាប់ឲ្យនាំខ្លួនរបស់ លោក ធាម ច័ន្ធពិសិទ្ធ ចៅក្រមស៊ើប សួរសាលាដំបូងរាជធានី ភ្នំពេញ ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន.តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រព្រឹត្តការទូទាត់ប្រាក់ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ។
ជ.ន.ស.ង្ស័.យ.មានឈ្មោះ កែវ មុនីរតន៍ ភេទប្រុស អាយុ៥៥ ឆ្នាំ មុខរបរ ជាថៅកែបុរី អ៊េមឺរ៉លដ៏ ស៊ីធី មានអា សយដ្ឋានស្នាក់នៅផ្ទះលេខ៧ ផ្លូវលេខ ១០១៥ ភូមិបាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។ ក្រោយឃាត់ខ្លួន សមត្តកិច្ច បាននិងកំពុងរៀបចំ សំណុំរឿង បញ្ជូនថៅកែបុរី នោះទៅ កាន់សាលាដំបូងរាជធានី.ភ្នំពេញ នារសៀលថ្ងៃទី ២២ ខែកក្កដា នេះ ។
បើយោង តាម សម ត្ថកិច្ចបានបង្ហើបថា លោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ធ្លាប់ត្រូវបាន សមត្ថកិច្ចឃា.ត់.ខ្លួនបញ្ជូន.ទៅតុលាការ និងនាំទៅដាក់.ព.ន្ធនាគារ.ចំនួន.២លើកមកហើយ ហើយលើកនេះ បើអាចជាប់ ទៀតនោះ សរុប ៣ លើកពាក់ព័ន្ធករណី ចេញ សែកស្អុយ ដដែល ៕