បើតាមសេចក្តីរាយការណ៍ បានឱ្យដឹងថា នៅវេលាព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១នេះ មានការភ្ញាក់ ផ្អើលមួយ ពីប្រជាពលរដ្ឋដែលត្រឡប់ មកពីកា.ប់ព្រៃវិញ ដោយប្រទះ ឃើញមឈូសធ្វើអំពី ក្ដារមួយ ត្រូវបានគេដឹក យក មកប្លុងចោល នៅភ្នំទទឹងថ្ងៃ ដែលមានចម្ងាយ ១០០ម៉ែត្រពីកន្លែង អាជ្ញាធរស្រុកកំពង់ត្រាច រៀបចំ កន្លែងបូជា ស.ពអ្នកស្លា.ប់ដោយ ជំងឺកូវីដ១៩ នៅភ្នំទទឹងថ្ងៃ ស្ថិតក្នុងឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។
ការប្រទះឃើញមឈូស ស.ពជនមិនស្គាល់ អត្តសញ្ញាណដែលត្រូវគេ យកមកប្លុង ចោលនៅជើង ភ្នំនោះ នោះ គេនៅមិនទាន់ដឹងអំពីមូលហេតុ អ្វីឡើយ ហើយក៏គ្មាន អ្នកណាម្នាក់ ហ៊ានបើកមើល ក្នុងមឈូស នេះភ្លាមៗ នោះទេ។
បើតាម លោក អូន ខន អភិបាលស្រុក កំពង់ត្រាច ក៏បានទទួលដំណឹងនេះ ដែរ ហើយក៏បានអោយខាង នគរបាល មកធ្វើការពិនិត្យមើលថា តើមឈូស ដែលគេយក ទៅប្លុងចោល នោះ មានស.ពដែរឬអត់?
ប្រភពដដែលបន្តថា លុះនៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែកក្កដា ដដែលនេះ ព្រះតេជ្ជគុណព្រះចៅ អធិការវត្តប្រជាសង្គមភ្នំក្រពើ ក៏បាននិមន្តមក ដល់កន្លែងដែលគេដាក់ មឈូសចោល នោះដែរ ហើយក៏បានបើកមើល មឈូសនោះ គឺនៅក្នុងមឈូសមិ នមានស.ពនោះទេ ហើយមឈូសនេះ ធ្វើអំពីក្ដារ ក៏នៅថ្មីដែរ។
ប្រភពដដែលបន្តទៀតថា បន្ទាប់ពីបើកមើល មឈូសមិន មានស.ពហើយ ព្រះតេជ្ជគុណ ព្រះចៅអធិការវ ត្តភ្នំក្រពើ ក៏បានអោយនគរបាល សែង មឈូសទទេនេះ យកទៅទុកនៅ កន្លែងបូ.ជា.ស.ពអ្នកស្លា.ប់ដោយជំងឺ កូវីដ១៩ នៅភ្នំទទឹងថ្ងៃ។
គួរបញ្ជាក់ថា ក្រោយពេលមាន ការភ្ញាក់ផ្អើលខាងលើនេះ ហើយ នគរបាលក៏បាន កំពុងតែស្រាវជ្រា វ រកអ្នកដែល យកមឈូសខាងលើនេះ មកដាក់ នៅភ្នំទទឹងថ្ងៃថា តើមានគោល បំណងអ្វី? បានជាដឹក មឈូសយក មកប្លុងចោលនៅទីនោះដូច្នេះ។