មានមេឃុំ ព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ឈ្មោះ គង់ ប៊ុនរា ធ្វើលិខិតបដិសេធ ការចុះហត្ថលេខា ទៅលើឯកសារ លិខិតស្នើសុំ ផ្ទេរ សិទ្ធិកាន់ កា.ប់.ដីធ្លី ( លិខិតស្នើសុំប្រើ.ប្រា.ស់.ដីធ្លី លិខិតទិញ លក់ ប្លង់បង្ហាញទីតាំងគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់ការពារ ធនធានធម្មជាតិ និងក្នុងរបៀងអភិរក្សជីវចម្រុះ នៃតំបន់ឧទ្យានជាតិមុនីវង្សបូកគោ។
ដោយបញ្ជាក់ថា, មូលហេតុ៖ ខ្ញុំបាទ.ពុំសូវយល់ដឹងពីច្បាប់ទម្លាប់ច្រើន ដោយឃើញពួកគាត់អា.ស្រ័យផល។ ត្រង់ចំណុចនេះសួរថា, តើលោកមេឃុំព្រែកត្នោត ជាមេឃុំគ្រាប់ល្ពៅ ,ឬកន្ទេលធំបន្លំដេក ,ហើយមិនដេកលក់ បែជាធ្វើដេកលក់ ?
នេះបើយោងតាមលិខិត លោក គង់ ប៊ុនរា មេឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ធ្វើការបដិសេធ.ការចុះហត្ថលេខារបស់ខ្លួន ដែលអង្គភាព “នគរដ្រេហ្គន”ទទួលបាននូវព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ហើយពុំដឹងថា,លិខិតជាលិខិតផ្លូវការ ឬមួយយ៉ាងណាទេ ខណៈសរសេរលិខិតបដិសេធខុសអក្ខរាវិរុទ្ធតាំងពីបើកឆាកភ្លាមតែម្តង។
ពិតឬមិនពិត អង្គភាព “នគរដ្រេហ្គន”នៃកាសែតនគរវត្ត សូមលើកយកឱ្យបងប្អូនពិនិត្យនិងពិចារណាទាំងអស់គ្នាដូចខាងក្រោម៖-ខេត្តកំពត-ស្រុកទឹកឈូ-រដ្ឋបាលឃុំព្រែកត្នោតលេខ…៩០៧./២១ ខ្ញុំបាទ គង់ ប៊ុនរា មេឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត
យោង : លិខិតលេខ ៦០៥ ស.ណ.ប.ស្ថ របស់ក្រសួងបរិស្ថាន ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ សំណើអន្តរាគមន៍ ចា.ត់វិធានការឱ្យឈប់.ជាបន្ទាន់ និងមោឃៈភាព.នូវការ ចុះហត្ថលេខា ឬ ការបញ្ជាក់ទទួល.ស្គាល់លើលិខិតផ្ទេរសិទ្ធិ ពាក្យសុំកាន់.កា.ប់ និងប្រើប្រាស់ដីធ្លី លិខិត.ទិញ លក់ ដីរដ្ឋ និងការ.បញ្ចាក់.លើប្ល.ង់.បង្ហាញទីតាំង។
លិខិតលេខ ២៧៧/២១ ស.ជ.ណ របស់រដ្ឋបាលខេត្តកំពត ចុះថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។
សូមធ្វើការបដិសេធ ,ខ្ញុំបាទសូមធ្វើការមោឃៈភាពលើការចុះហត្ថលេខា.របស់ខ្ញុំបាទកន្លងមក ទៅលើឯកសារ.លិខិតស្នើសុំផ្ទេរ សិទ្ធិកាន់.កាប់ដីធ្លី ( លិខិតស្នើសុំប្រើប្រាស់ដីធ្លី លិខិតទិញ លក់ ប្លង់.បង្ហាញទីតាំង.គ្រប់ប្រភេទ ស្ថិតនៅក្នុង.តំបន់ការពារ ធនធានធម្មជាតិ និងក្នុង.របៀងអភិរក្ស.ជីវចម្រុះ នៃតំបន់ឧទ្យានជាតិ.មុនីវង្សបូកគោ។
មូលហេតុ៖ ខ្ញុំបាទពុំសូវយល់.ដឹងពីច្បាប់ទ.ម្លាប់ច្រើន ដោយឃើញពួកគាត់.អា.ស្រ័យផល.ជាក់ស្តែង។ អាស្រ័យហេតុនេះ ខ្ញុំបាទសូមធ្វើការបដិសេធទុក.ជាមោឃៈ រាល់ឯកសារ.ដូចបានបញ្ជាក់ខាងលើ.ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕