ថ្មីៗនេះ គ្រូមហាជ័យ បានធ្វើឲ្យមហាជន ផ្ទុះការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំងទៀតហើយ ក្រោយពីបានទស្សន៍ ទាយថា ជំងឺកូវី១៩ ៥ ឆ្នាំទៀត ទើបរលាយបាត់។ ដោយក្នុងនោះ គ្រូលាបឡេលាប ម្សៅមុខសឡើងស្លេក រូបនេះ បានឆ្លើយ តបទៅនិងសំណួរ តើកូវីដ១៩ ពេលណាបានចប់?
យ៉ាងដូច្នេះថា៖ «លោកគ្រូចង់ប្រាប់ថា ៥ ឆ្នាំទៀត បន្តិចទៀត កូវីដហ្នឹងនឹង រសាយ បន្តិចម្តងៗ នឹងមានវ៉ាក់សាំង លើកទី ៣អីហ្នឹង មានថ្នាំ លេប គឺវានឹងក្លាយ ជាជំងឺធម្មតា កូនឯងយល់ទេ…! លោកគ្រូប្រមើលមើល និងទំនាយទាយ ឲ្យកូន ទៅតាម បារមីបំភ្លឺប្រាប់ ថា ៥ ឆ្នាំទៀត អ្នកណាកាន់ សិល ៥ គឺរួចផុត បាទ កាន់សិល ៥ហើយ គឺត្រូវពាក់ម៉ាស់ បា.ញ់.អាល់កុល ចាក់ វ៉ាក់សាំងផង…»។
គ្រូរូបនេះ ក៏នៅបានបញ្ជាក់ ឲ្យកាន់តែ ហួសចិត្តទៀតថា អ្នកខ្លះចាក់វ៉ាក់សាំង ហើយនៅ តែឆ្លងកូវីដ ទៀត គឺដោយសារ អត់កាន់ សិល៥ រួមបញ្ចូល។
គិតត្រឹម ឆមាសទី១ ដើមឆ្នាំ២០២១ នៅទូទាំង ប្រទេស មានព្រះសង្ឃប្រមាណ ២៣៩អង្គ បានឆ្លងជំងឺកូវីដ ១៩ ខណៈពេលព្រះសង្ឃដែលកំពុង សម្រាកព្យាបាលមាន ចំនួន ១៧១អង្គ។ នេះបើយោងតាម របាយការណ៍របស់ ក្រសួងធម្មាការ និងសាសនា ដែលកោះសន្តិភាពទទួលបាន នៅព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ។
របាយការណ៍ខាងលើ បានបង្ហាញថា រាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ ឈានមុខគេ ដោយមានព្រះសង្ឃឆ្លងច្រើន ជាងគេ ក្នុងពេលរហូតមក ទល់ពេលនេះ គឺមានព្រះសង្ឃចំនួន ២អង្គហើយដែលបាន សុ.គ.ត.ដោយសារជំងឺកូវីដ១៩នេះ។
របាយការណ៍បញ្ជាក់ថា រាជធានីភ្នំពេញ មានព្រះសង្ឃចំនួន ១៣៤អង្គដែលបានឆ្លងកូវីដ១៩ និងកំពុង សម្រាក ព្យាបាលចំនួន៦៨អង្គ ជាសះស្បើយ៦៥អង្គ និងសុ.គ.ត ចំនួន១អង្គ។ ខេត្តកណ្តាល ឆ្លង១អង្គ និងជាសះស្បើយ១អង្គ ខណៈពេលខេត្តកំពត មានឆ្លងចំនួន ១០អង្គ និងកំពុងសម្រា កព្យាបាលចំនួន១០អង្គ។
ដោយឡែក ខេត្តត្បូងឃ្មុំ មានករណីឆ្លងចំនួន៨៨អង្គ និងសម្រាកព្យាបាល ៨៨អង្គ ហើយខេត្តព្រៃវែង មានចំនួន៤អង្គ កំពុងសម្រាកព្យាបាលចំនួន ៣អង្គ និងសុគតចំនួន១អង្គ។ ខេត្តស្វាយរៀង មានករណី ឆ្លងចំនួន១អង្គ កំពុងសម្រាកព្យាបាលចំនួន១អង្គ ខណៈពេលខេត្តកំពង់ ចាមមានករណីឆ្លង និងកំពុងសម្រាកព្យាបាលចំនួន១អង្គ។
របាយការណ៍ដដែលបញ្ជាក់ថា បើគិតពីស្ថិតិព្រះសង្ឃពុទ្ធសាសនា សាសនិកឥស្លាម និងសាសនិកគ្រិស្ត ដែលបាន ឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេស មានចំនួនសរុប ៤៤៥នាក/អង្គ។
អ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា លោក សេង សុមន្នី បានអះអាងប្រាប់ កោះសន្តិភាព តាមសារអេឡិចត្រូនិចថា ពាក់ព័ន្ធបញ្ហាជំងឺកូវីដ១៩នេះ កន្លងមក លោករដ្ឋមន្ត្រីបាន ធ្វើការណែនាំជាច្រើន លើកច្រើនសារ មកហើយ និងបានដាក់ ចេញនូវសារាចរណែនាំ សង្ឃ ប្រកាសនានា.អោយអនុវត្តន៍ រួចហើយដែរ។
លោកបញ្ជាក់ថា លោករដ្ឋមន្ត្រីក្រសួង ធម្មការ និងសាសនា តែងតែជំរុញ អោយមន្ត្រីធម្មការ សហការជា មួយ អាជ្ញាធរដែនដី ដើម្បីអនុវត្តកិច្ចការងារ ដែលត្រូវធ្វើនៅ ចំពោះមុខ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩នេះ។
បើតាមលោក សេង សុមន្នី បានឱ្យដឹថា សម្រាប់ព្រះសង្ឃ ដែលបានប៉ះពាល់ និងកំពុងធ្វើចត្តាឡីស័កនោះ គឺអាជ្ញា មូលដ្ឋានបានអនុវត្តន៍តាម សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល និងបានជួយ ឧត្ថម្ភ និងប្រគេន ព្រះសង្ឃនូវគ្រឿងឧបភោគបរិភោគផ្សេងៗ និងសន្សំសំចៃ សម្រាប់ព្រះអង្គប្រើប្រាស់ នៅតាមកុដ្ឋ ដែលព្រះសង្ឃគង់នៅតាមវត្តនីមួយៗ៕