សាលាដំបូង ខេត្តសៀមរាបចេញ ដីកាឃុំខ្លួនជនត្រូវចោទ ចំនួន ៤នាក់ ដែលជាដើមហេតុ ប.ង្កឱ្យឆ្លង.ជំងឺកូវីដ-១៩ រាលដាលធ្ងន់ធ្ងរក្នុងស្រុក.ជីក្រែង ស្រុកសូទ្រនិគម និងក្រុងសៀមរាប។
ជនត្រូវចោទដែលត្រូវបាន.ប.ង្គាប់ឱ្យឃុំខ្លួនទាំង០៤រូប ដូចមានរាយនាមខាងក្រោម៖១-ឈ្មោះ សាន ឆេងគី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរថៅកែហាងពិភពធម្មជាតិ។
២-ឈ្មោះ ប្រាក់ សារ៉ន ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរ មេកាហាងពិភពធម្មជាតិ។៣-ឈ្មោះ លាង គា ភេទប្រុស អាយុ៤០ឆ្នាំ (ប្តី)ជនជាតិខ្មែរ រស់នៅភូមិកំពង់ម្កាក់ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរម្ចាស់ហាងសប្បាយ សប្បាយ។
៤-ឈ្មោះ តាំង ម្លិះ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធ) រស់នៅភូមិកំពង់ម្កាក់ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរម្ចាស់ហាងសប្បាយ សប្បាយ។
រដ្ឋបាលខេត្តបានដាក់ចេញវិធាន ការរដ្ឋបាលនានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្នុងនោះ មានការបិទជា បណ្តោះអាសន្ននូវការជួបជុំប្រមូលផ្តុំគ្នា ពិ..សារគ្រឿ.ងស្រ.វឹ.ងគ្រប់ប្រភេទ និងមណ្ឌលកំសាន្ត មនុស្សពេញវ័យជាដើម។
ចំពោះបុគ្គលទាំងឡាយណា ដែលល្មើសនឹងវិធានការ ទប់ស្កាត់ នឹងត្រូវផ្តន្ទាទោស តាមច្បាប់ ស្តីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ និងជំងឺកា.ច.សា.ហា.វ និងប្រក.បដោយ.គ្រោះថ្នា.ក់.ធ្ង.ន់.ធ្ងរ.ផ្សេងៗទៀត។ក្រោយ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមានប្រភព នៅស្រុកជីក្រែង កាលពីដើមខែមិថុនា ឆ្នាំ២០២១ កន្លងមក
សមត្ថកិច្ចបានបើកការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រហូតកំណត់ បាននូវមុខសញ្ញា ដែលជា ដើមហេតុបង្កឱ្យឆ្លងជំងឺកូវីដ-១៩ រាលដាលធ្ង.ន់ធ្ងរក្នុង.ស្រុកជីក្រែង ស្រុកសូទ្រនិគម និងក្រុងសៀមរាប ព្រមទាំងស្រុកមួយចំនួនទៀតផងដែរ។
ជាក់ស្តែងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាន បញ្ជូនសំណុំរឿងចំនួន ២ករណី ពីបទចោទបើក កន្លែងផឹ.កសុី នៅចំណុចហាង.ពិភពធម្មជាតិ ស្ថិតនៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង និងហាង សប្បាយ សប្បាយ ស្ថិតនៅភូមិកំពង់.ម្កាក់ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប
និងបាននាំខ្លួនជ.ន.ស.ង្ស័.យចំនួន០៤នាក់ មកសាកសួរពីដំណើររឿងនៃការលួច.បើ.ក.កន្លែងផឹ.ក.ស៉ីខាងលើ។ ក្រោយពីបានសាកសួររួចមក ជ.ន.ស.ង្ស័.យ.ទាំង០៤នាក់ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចប.ង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារខេត្ត នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។