បើយោងតាម សេចក្ដីជូនដំណឹង របស់ក្រសួង សុខាភិបាល កម្ពុជា នៅរសៀលថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមាន វីរុសកូវីដ-១៩ថ្មី ចំនួន ៨១៩នាក់ ខណៈឣ្នកជា សះស្បើយចំនួន ៧១៦នាក់ និងករណីស្លា.ប់ ២៩នាក់។
សូមជម្រាបថា នៅក្នុងសេចក្ដីជូន ដំណឹងរបស់ ក្រសួង សុខាភិបាល នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ រកឃើញ អ្នកឆ្លងថ្មី ៨១៩ នាក់ទៀត ជាសះ ស្បើយ ៧១៦ នាក់ និងស្លា.ប់ ២៩នាក់៖
– ករណីឆ្លង សហគមន៍ ៣៩៦នាក់– អ្នកដំណើរពីបរទេស ៤២៣នាក់ គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១– អ្នកឆ្លងសរុប= 72,923 នាក់– អ្នកជាសះស្បើយ= 65,264 នាក់– អ្នកស្លា.ប់= 1,283 នាក់
កំណត់សម្គាល់៖ក្រសួងសុខា ភិបាល បានផ្ញើលទ្ធផល និង ទម្រង់ ស្នើសុំធ្វើ ពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណី ជាសះស្បើយ ទៅ មន្ទីរសុខាភិបាល នៃរដ្ឋបាល រាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធ អេឡិចត្រូនិក ដើម្បីគ្រប់គ្រង បន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូន ដំណឹង ដល់ សាធារណជន អំពីការ វិវត្តន៍នៃ បញ្ហាសុ ខភាព តាមទំព័រហ្វេស ប៊ុក និងគេហទំព័រ របស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មាន ស.ម្ភារៈអប់រំសុខភាពដែល អាចទាញ យក មកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូម ទាក់ទង មកទូរសព្ទទាន់ ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥត គិតថ្លៃ ឬទំនាក់ទំនងមកក្រសួង សុខាភិបាល តាម ទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕