ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា បានប ញ្ជាក់ឱ្យបានដឹងថា តាមរយៈការស្រាវ ជ្រាវថ្មីៗ ធ្វើឡើងនៅក្នុងមន្ទីរពិសោ ធន៍ ដែលមាន សំណើម និងសីតុណ្ហភាព ដែលអាចគ្រប់គ្រង បាន បានវា យ តម្លៃពីការរស់រាន នៃវីរុសកូវីដ-១៩ នៅ លើផ្ទៃផ្សេងៗគ្នា
ហើយបាន រាយការណ៍ ថា វីរុសកូវីដ-១៩ អាចរស់រាន រហូតដល់ទៅ ៧២ ម៉ោង នៅលើប្លាស្ទិក និងនៅលើដែក អ៊ីណុកស្ពាន់ រហូតដល់ទៅ ៤ ម៉ោង និងនៅលើក្រដាស កាតុង ធ្វើកេស ចំនួនប្រហែល ជា ២៤ ម៉ោងឯណោះ ។ដូច្នេះ ក្រសួងបានរំឭក ឱ្យឧស្សាហកម្មម្ហូបអាហារ ចាំបាច់ក្នុងការ ពង្រឹង វិធានការអ នាម័យផ្ទាល់ខ្លួន
និងផ្ដល់ការបណ្ដុះបណ្ដាល លើគោលការណ៍អនាម័យ ចំណីអាហារ ដើម្បីលុប.បំ.បា.ត់ ឬកា.ត់.បន្ថយហា.និ.ភ័.យនៃផ្ទៃចំណីអាហារ និងសម្ភារៈ វេចខ្ចប់អាហារដែលអាចឆ្លងមេរោគផ្សេងៗ ជាពិសេសវីរុសកូវីដ-១៩ ពីបុគ្គលិកដែល ធ្វើម្ហូបអាហារ ខណៈដែលវីរុសនេះ
មានលទ្ធភាពអាចរស់រាន រហូតដល់ទៅ ៧២ ម៉ោង នៅលើប្លាស្ទិក ។ដោយឡែក ចំពោះការប្រើប្រាស់សម្ភារៈ ការពារផ្ទាល់ខ្លួនត្រឹមត្រូវ ដូចជាម៉ាស់ និងស្រោមដៃ គឺអាចមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយការរីករាលដាលនៃវីរុសកូវីដ-១៩ ដ៏កាចសាហាវនេះ និង ជំងឺនានា នៅក្នុងឧស្សាហកម្មចំណីអាហារ៕