នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ នេះ តាមរយៈ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ-១៩ បានប្រកាស ដំណឹងថា បុរសម្នាក់ឈ្មោះ សឿង វុត្ថា ភេទ ប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅក្នុង ភូមិទួលរកា ១ សង្កាត់ចា.ក់ អង្រែក្រោម ខណ្ឌមានជ័យ រាជាធានីភ្នំពេញ បាន រត់គេច ខ្លួនចេញពីមន្ទីរពេទ្យ ព្រះអង្គឌួង ក្រោយលទ្ធផល តេស្តឃើញវិជ្ជមានកូវីដ-១៩
តាមការរៀបរាប់ ពីលើទំព័រផេកហ្វេសប៊ុក អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ-១៩ បានឱ្យ ដឹងថា ឈ្មោះ សឿង វុត្ថា នេះ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ត្រូវបានធ្វើតេស្ដរកឃើញ វិជ្ជមានជំងឺកូវីដ-១៩ នៅពេលចូលទៅ ទទួលសេវាព្យាបាលរ.បួស នៅមន្ទីរពេទ្យ ព្រះអង្គឌួង ។
ដោយសារតែការ.វះ.កា.ត់.រ.បួ.ស ឈ្មោះ សឿង វុត្ថា ត្រូវដាក់ឱ្យ.សម្រាកព្យាបាល.នៅមន្ទីរពេទ្យព្រះអង្គឌួង មួយរយៈពេលខ្លីសិន មុនពេលត្រូវរៀបចំ.បញ្ជូនបន្តទៅមណ្ឌលព្យាបាល ជំងឺកូវីដនៅថ្ងៃបន្ទាប់ ។ ក្រោយពីដាក់.ឱ្យសម្រាក.បណ្តោះអាសន្ននោះ ស្រាប់តែនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ បុរសខាងលើបានបា.ត់ខ្លួន.ចេញពីមន្ទីរពេទ្យ ព្រះអង្គឌួង សូន្យឈឹង រកមិនឃើញ និង ទាក់ទងក៏មិនបាន រហូតមក.ដល់ពេលនេះ ។
អាស្រ័យ.ហេតុនេះ សម្រាប់ប្រជាពលរដ្ឋ ដែលធ្លាប់មានទំនាក់ទំនង.ជាមួយជ.ន.ស.ង្ស័.យ.ខាងលើ ប្រសិនបើមានអាការ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ដក.ដង្ហើមខ្លីៗ ឬ ស.ង្ស័.យ សូមប្រញាប់ទៅធ្វើ.តេស្ដភ្លាម ហើយបើបាន.ឃើញបុរស.ខាងលើនៅទីតាំងណា សូមរួសរាន់.រាយការណ៍ទៅ.អាជ្ញាធរមូលដ្ឋានជាបន្ទាន់ ៕