តាមការចេញផ្សាយ របស់ សារព័ត៌មាន JapanToday បានឱ្យដឹងថា នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ នេះ ទីក្រុងតូក្យូ ប្រទេសជប៉ុន បាន កត់ត្រា ចំនួនអ្នកឆ្លងកូវីដ-១៩ ថ្មី រហូតដល់ជាង ៣ ពាន់នាក់ ។ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ នេះ ទីក្រុងតូក្យូ បានរកឃើញ អ្នកឆ្លងកូវីដ-១៩ ចំនួន ៣ ១៧៧ នាក់ ដែលនេះជាកំណត់ត្រាខ្ពស់បំ.ផុតលើកដំ.បូងសម្រាប់.ទីក្រុងនេះ ។
ការផ្ទុះឆ្លង.ខ្លាំងបំផុតនេះ អាចធ្វើឱ្យពលរដ្ឋជប៉ុន លែងមានការ.ចាប់អារម្មណ៍លើព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២០ ដែលបានប្រារព្ធធ្វើឡើង.ជាមួយវិធានការដ៏តឹងរឹង រួមមានទាំង.ការហាម.ប្រាមការទស្សនាផ្ទាល់ផង.ដែរនោះ ។
គួរបញ្ជាក់ថា ទីក្រុងតូក្យូ គឺជាកន្លែងចម្បងក្នុងប្រទេសជប៉ុន ដែលមានការរាតត្បាតឆ្លងខ្លាំងជាងគេ ។ គិតមកត្រឹមពេលនេះ តូក្យូមានអ្នកឆ្លងកូវីដសរុបជាង ២០៤ ០០០ នាក់ហើយ និង អ្នកស្លា.ប់ជិត ២៣ ០០ នាក់ ៕