អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បានជូនដំណឹង ដល់ក្រសួង ស្ថាប័នជាតិ អន្ដរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារ ទេសចរណ៍ សមាគមមគ្គុទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍
ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន និងប្រជាពលរដ្ឋពីការ សម្រេចបិទការចូល ទស្សនាប្រាសាទនានា និងផ្អាក ការលក់សំបុត្រការចូល ទស្សនា ក្នុងរមណីយដ្ឋានអង្គរ គិតចាប់ពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។