ខេត្តព្រះសីហនុ រំសាយគ្រូពេទ្យព្យាបាល ជំងឺកូវិដ១៩ទៅ កាន់មណ្ឌលសុខភាពវិញ ដោយសារតែ សកម្មភាព ជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុមាន ការថយចុះ គួរឱ្យកត់ សម្គាល់
នារសៀលថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានសំណេះ សំណាល ជាមួយក្រុមគ្រូពេទ្យព្យាបាល ជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ និងរំសាយ ទៅកាន់មណ្ឌល សុខភាពវិញ។
ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា ដោយឆ្លង កាត់ព្រឹត្តិការណ៍ ក្នុងក្រប ខណ្ឌទូទាំងខេត្ត ពិសេស ក្រុមគ្រូពេទ្យរបស់យើង បានប្រមូល ផ្តុំគ្នាបំពេញ ការងារយ៉ាង សស្រាក់សស្រាំ ក្នុងយុទ្ធនាការប្រ យុទ្ធប្រ.ឆាំងនឹង ជំងឺកូវីដ-១៩។
ក្រុមគ្រូពេទ្យរបស់យើង បានបង្កើនការយក ចិត្តទុកដាក់ ទាំងចំនួនក្រុមគ្រូពេទ្យ និងបណ្តុះបណ្តាល ក្រុមជំនាញក្នុង ការយកសំណាក ការព្យាបាល អ្នកជំងឺ និងកា.ត់.ផ្តា.ច់.ការច.ម្ល.ង.ក្នុង សហគមន៍។ ឯកឧត្តមអភិបាលខេត្ត បានបន្តថាក្រោយពីការរំសាយ.ក្រុមគ្រូពេទ្យនឹង.ទៅបំ.ពេញការងារតាម.មណ្ឌលសុខភាពដើមវិញ
ម្យ៉ាងទៀតក្រុមគ្រូពេទ្យយើង.មានជំនាញបច្ចេកទេស.ក្នុងការ.យកសំណាក.កូវីដ-១៩ និងការព្យាបាល ដោយសារតែ.សកម្មភាពជំងឺកូវីដ-១៩ នៅខេត្ត.ព្រះ.សីហនុមានការថយចុះគួរឱ្យ.កត់សម្គាល់ ទើបយើង.សម្រេចរំ.សាយក្រុមគ្រូពេទ្យទៅ.កាន់.មណ្ឌលសុខភាពវិញ។
រដ្ឋបាលខេត្ត នឹងចងចាំ គុណតម្លៃក្រុមគ្រូពេទ្យ ដែលបំពេញការងារ នៅសមរភូមិមុខក្នុង ការប្រ.យុ.ទ្ធនឹងជំងឺ.កូវីដ-១៩ នៅខេត្តព្រះសីហនុ ម្យ៉ាងទៀត.ក្រុមគ្រូពេទ្យបាន.ចូលរួមក្នុងយុទ្ធនា.ការចាក់.វ៉ាក់.សាំ.ង.ជូនមន្ត្រីរាជការ កងកម្លាំ.ង.ប្រ.ដា.ប់អា.វុធ ប្រជាពលរដ្ឋ កុមារ និងយុវវ័យរបស់យើង ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត សូមចូលរួមសោក.ស្តាយចំពោះក្រុមគ្រួសារស.ព.អ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ ដែល.បានបា.ត់.ប.ង់អាយុ.ជីវិត ក្នុងបុព្វហេតុ.ប្រ.យុទ្ធប្រឆាំ.ងនឹងជំងឺកូវីដ-១៩ នេះជាការបា.ត់.ប.ង់នូវធនធា.នមនុស្ស ដែលជាវីរភាព.ដ៏ល្អប្រពៃ.ក្នុងការចូលរួមជាមួយ.រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត សូមឱ្យវិញ្ញាណក្ខន្ធអ្នក.គ្រូពេទ្យ.ទៅកាន់សុគតិភពកុំបីឃ្លៀ.ងឃ្លា.តឡើយ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូន ក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ ចំនួន ៦៣នាក់ ក្នុងម្នាក់ៗ ទទួលបានថវិការ ចំនួន ១.២០០.០០០ រៀល៕ រូបភាព៖រដ្ឋបាលខេត្តព្រះសីហនុ