ស្ថានភាពជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត នៅឯប្រទេសវៀតណាម ហាក់ពុំមានការ ធូរស្រាលសោះឡើយ ដោយមាន មនុស្សជាង ១ ម៉ឺននាក់ ឆ្លងជារៀង រាល់ថ្ងៃ បើទោះបីជារាជរដ្ឋាភិបាល វៀតណា មបានខិតខំ ជំរុញការចាក់វ៉ាក់សាំង ការពារក្តី ។
ថ្មីៗនេះ យោងតាមសារព័ត៌មាន VNA បានឱ្យដឹងថា វៀតណាម នឹងផ្តល់ទឹកប្រាក់ ចំនួន ៧៥០ ពាន់លានដុង ដែល ស្មើនឹងប្រមាណ ៣៣.០៥ លានដុល្លារ ដើម្បីជាជំនួយ ដល់ប្រជាពលរដ្ឋ ដែលកំពុងរ.ង.គ្រោះ.ដោយសារ.វិបត្តិកូវីដ-១៩ ។
ក្នុងចំនួនទឹកប្រាក់ សរុប ៧៥០ ពាន់លានដុង ក្នុងនោះ ៥៩៧ លានដុង គឺបានមកពី រាជរដ្ឋាភិបាល និង ១៥៣ លានដុងទៀតជាការឧបត្ថម្ភពីខាង ក្រុមហ៊ុនឯកជន ។ យ៉ាងហោច ណាស់ ទឹកប្រាក់ ចំនួន ៣១៤.២ ពាន់លានដុង ត្រូវបានផ្តល់ ជាជំនួយឧបត្ថម្ភទៅ កាន់មនុស្សជាង ១ លាននាក់ ដែលជាបុគ្គលិក បម្រើការងារតាម ផ្នែកផ្សេងៗដែល រងប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ។
បញ្ជាក់ឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ វៀតណាម មានអ្នកឆ្លងកូវីដ-១៩ សរុប ចំនួន ៤៤៩ ៤៨៩ នាក់ ដោយក្នុងនោះ មានមនុស្សចំនួន ១១ ០៦៤ នាក់ បានបា.ត់.ប.ង់.ជី.វិត ៕