អស់រយៈពេលជាង មួយសប្តាហ៍មកហើយ ដែលក្មេងៗ នៅតាមបណ្តាស្រុក មួយចំនួនក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា បានភ្ញាក់ពី ដេក ដោយមានគ្រុនក្តៅខ្លាំង និងបែកញើស ជោកខ្លួន។
ពួកគេភាគច្រើន បានត្អូញត្អែរថា ឈឺសន្លាក់ ឈឺក្បាល ខះជាតិទឹក និងចង្អោរ។ ក្នុងករណីខ្លះ ពួកគេមាន លេចចេញ កន្ទួល ពេញជើង និងដៃ។
យ៉ាង ហោច ណាស់មនុស្ស ៥០នាក់ ដែលភាគច្រើន ជាកុមារ បានស្លា.ប់.ដោយសារគ្រុនក្តៅ ហើយមនុស្សរាប់រយនាក់ ទៀតត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យក្នុងស្រុក ចំនួន ៦ នៅភាគខាង កើត នៃរដ្ឋ។ យ៉ាងណាក្តី គ្មានអ្នកស្លា.ប់ណា ម្នាក់បាន ធ្វើតេស្តវិជ្ជមាន ចំពោះ ជំងឺកូវីដ-១៩ ទេ។
នៅគ្រាដែល ប្រទេសឥណ្ឌា ហាក់ដូចជា.កំពុងងើប ចេញបន្តិចម្តង ៗ ពីរលកទី ២ នៃវិបត្តិកូវីដ, ការស្លា.ប់ នៅរដ្ឋ Uttar Pradesh នេះ បាន ប.ង្កឲ្យមានភាពភ័.យស្ល.ន់.ស្លោរ.អំពី “ជំងឺគ្រុនអាថ៌កំ.បាំង” ដែលកំពុងវា.យប្រ.ហារ.ពាសពេញ.ទីជ.នបទនៃរដ្ឋដែល មានប្រជាជន ច្រើនបំផុត របស់ ឥណ្ឌាមួយនេះ។
វេជ្ជបណ្ឌិត Neeta Kulshrestha មន្រ្តីជាន់ខ្ពស់បំផុត នៃស្រុក Firozabad បាននិយាយថា “អ្នកជំងឺជាពិសេស កុមារ កំពុងស្លា.ប់យ៉ាងឆាប់ រហ័ស”។
ទោះបីជាយ៉ាងណា ក៏ដោយ គ្រូពេទ្យនៅក្នុងស្រុកមួយ ចំនួនដែលរងផល ប៉ះពាល់ដូចជា Agra, Mathura, Mainpuri, Etah, Kasganj និង Firozabad ជឿថា ជំងឺគ្រុន ឈា.ម ដែលជា មេរោគឆ្លង ដោយមូស អាចជាមូលហេតុ ចម្បងនៃការស្លា.ប់ ទាំងនោះ។
ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ អះអាងណាមួយអំពីជំងឺនេះទេ ហើយវានៅតែត្រូវបានគេ ចាត់ទុកថា ជាជំងឺ គ្រុន អាថ៌កំបាំង៕