អាជ្ញាធរខេត្តកំពង់ចាម បានសម្រេចបិទខ្ទប់ ភូមិមួយក្នុង ស្រុកជើងព្រៃ ខណៈមានអ្នកឆ្លង ជំងឺកូវីដ១៩ បំប្លែងថ្មី ដែលតា ចូលមកនៅ ក្នុងភូមិនេះ និងបន្តរកឃើញ អ្នកវិជ្ជមាន ជាបន្តបន្ទាប់។
លោក អ៊ូត ឈាងលី អភិបាលស្រុក ជើងព្រៃ បានប្រាប់ឲ្យដឹង នៅល្ងាចថ្ងៃទី៣០ ខែសីហានេះថា ដោយសារមាន ស្ត្រីម្នាក់ មកពីភ្នំពេញមានផ្ទុកកូវីដ-១៩ ប្រភេទ ដែលតា បានចូលមកលេងផ្ទះ បងប្អូននៅក្នុងភូមិ ទទោល ឃុំគោគរវៀង ស្រុក ជើងព្រៃ
ក្រោយមកអាជ្ញាធរមូលដ្ឋាន បានសហការ ជាមួយក្រុមគ្រូពេទ្យចុះ ពិនិត្យតាមដានអ្នក ដែលស.ង្ស័.យ.ប៉ះពាល់ផ្ទាល់ និងប្រយោល រកឃើញមាន វិជ្ជមានកូវីដ-១៩បន្ថែមទៀត ទើបអាជ្ញាធរ សម្រេចបិទខ្ទប់ភូមិ ទទោល មួយរយៈ សិន។
លោកអភិបាល ជើងព្រៃ បានបន្ថែម ទៀតថា គិតត្រឹមថ្ងៃទី៣០ ខែសីហានេះ អ្នកភូមិទទោល ក្នុងឃុំគោករវៀង មានចំនួន៥៣នាក់ហើយដែល មានវិជ្ជមានកូវីដ ប៉ុន្តែមិនទាន់ បញ្ជាក់បានថា អ្នកជំងឺកូវីដអស់នេះ មានផ្ទុកវីរុសបំប្លែងថ្មី ដែលតា ឬយ៉ាងណាឡើយ ដោយរង់ចាំការបញ្ជាក់បន្ថែមទៀតពីវិទ្យាស្ថានប៉ាស្ព័រ។
ជាមួយគ្នានេះដែរ អាជ្ញាធរស្រុកនៅតែ បន្តអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ ប៉ះពាល់ ផ្ទាល់ឬប្រយោល ជាមួយ អ្នកជំងឺកូវីដ ត្រូវចូលរួម សហការជាមួយក្រុមគ្រូពេទ្យ ដើម្បីយក សំណាកតេស្តរក វីរុសកូវីដ-១៩ និងបន្តអនុវត្ត វិធានការ សុខា ភិបាល បីកុំ បីការពារ ឲ្យខ្ជាប់ខ្ជួនជានិច្ច។
សូមជម្រាប ជូននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តកំពង់ចាម បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីការបិទខ្ទប់ភូមិទទោល ឃុំគោករវៀង ស្រុកជើងព្រៃ រយៈពេល ១៤ថ្ងៃសិន ខណៈដែលមានប្រជាជន ឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ៕