ការចាក់ វ៉ាក់សាំងជូនប្រជាលរដ្ឋនិង ការខិតខំប្រឹងប្រែង របស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយ និងអនុគណៈកម្មការទាំង៣ បានធ្វើឲ្យការឆ្លង រីករាលដាលជំងឺកូវីដ-១៩ មានការថយចុះ យ៉ាងខ្លាំង ពោលគឺបានថយចុះពី៤ខ្នង មកនៅ ៣ខ្ទង់ និងបន្តចុះ មកនៅចំនួន ២ខ្ទង់ថែមទៀត គឺពី១០០០ មក នៅជាង១០០ហើយធ្លាក់មកនៅ ៦០ជាង ។
ការ ថយចុះនេះជាសញ្ញាដ៏ល្អមួយក្នុងការ បើករាជធានីភ្នំពេញ ទៅជាធម្មតា ឡើងវិញ ទាំងវិស័យទេសចរណ៍ និងសាលារៀន ស្របទៅតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ។
នេះបើតាមការបញ្ជាក់ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference )ជាមួយអាជ្ញាធរ
ខណ្ឌទាំង ១៤ នៅរសៀលថ្ងៃទី០១ កញ្ញា ឆ្នាំ២០២១ នៅសាលា រាជធានីភ្នំពេញ ដើម្បីរិះរកគ្រប់ មធ្យោបាយ ឈាន ទៅរក ការកាត់ផ្តាច់អោយ បាននូវការ រីករាលដាល នៃជំងឺកូវីដ-១៩ ពិសេស មេរោគ បំប្លែងខ្លួនថ្មីប្រភេទ ដែលតា(Delta)។
លោកឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា ជំងឺកូវីដ-១៩បានថយចុះយ៉ាងខ្លាំង ក្នុងរយៈពេល ២ទៅ ៣សប្តាហ៍ចុងក្រោយនេះ ដែល ពីមុនមានអ្នកជំងឺកូវីដ-១៩ ពី៤ខ្នងធ្លាក់ មកនៅ ៣ខ្ទង់និង បន្តចុះមកនៅត្រឹម ២ខ្ទង់ថែមទៀត។
នេះជាសញ្ញាដ៏ល្អមួយ ដើម្បីបើករាជធានីភ្នំពេញ អោយមកជាធម្មតាវិញ ទាំងវិស័យទេសចរណ៍ និងការបើកសាលារៀន ឡើងវិញ ស្របទៅ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
លោកបន្តថា ការថមថយនៃឆ្លង ជំងឺកូវីដ-១៩នេះ ពិតជាបានមកពី ការស្រោច វ៉ាក់សាំងជូនប្រជាលរដ្ឋ របស់សម្តេច តេជោហ៊ុន សែន និងការខិតខំប្រឹងប្រែង របស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនិង អនុគណៈកម្មការទាំង៣ ។ លោកឃួង ស្រេង បន្តថា យើងបាន អនុវត្តការងារ លើការទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ-១៩នេះ បានល្អប្រសើរហើយ
ដោយពីមុនមានអ្នក ជម្ងឺកវីដ-១៩ កើតមានរហូត ៤ខ្នង បានធ្លាក់មកនៅ ៣ខ្ទង់និងបន្តចុះមកនៅត្រឹម ២ខ្ទង់ថែមទៀត ចំណែក អ្នកស្លា.ប់ដោយ ជម្ងឺកូវីដ-១៩ បានថយចុះពី៣០នាក់ មកនៅត្រឹម ៦នាក់ឬ ២នាក់ប៉ុណ្ណោះ ក្នុង១ថ្ងៃ។ ដែល នេះជាមោទនភាព របស់យើងទាំងអស់គ្នា ដែលយើងត្រូវ តែខិតខំប្រឹងប្រែងបន្តទៀត។
ក្នុងនោះដែរលោក មាន ចាន់យ៉ាដា អភិបាល រងរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍បញ្ជាក់អោយ ដឹងផងដែរថា រាជធានីភ្នំពេញបានឈានទៅ រកភាពល្អប្រសើរហើយ បើយើងមើលទៅ លើលទ្ធផលនៃការឆ្លងជម្ងឺកូវីដ-១៩ ក្នុងរយៈពេល ២ទៅ ៣សប្តាហ៍ចុងក្រោយនេះ
ពោលគឺក្នុងចំនួនមនុស្ស ១៨៩៨នាក់ដែលត្រូវយក សំណាក់ រកឃើញមានវិជ្ជមានកូវីដ-១៩ ចំនួនតែ ២៨នាក់ ប៉ុណ្ណោះ ស្មើនឹង៣,៥៦ភាគរយ ក្នុងនោះមានប្រភេទ ដែលតា ចំនួន ១១នាក់ ស្មើនឹង១,៤៨ភាគរយ។លទ្ធផលនេះ គឺពិតជាបាន មកពីការ ស្រោចវ៉ាក់សាំង ជូនប្រជាលរដ្ឋនិងការ ខិតខំប្រឹង ប្រែងរបស់អាជ្ញាធរ ខណ្ឌទាំង១៤ សហការជាមួយ និងអនុគណៈ កម្មការទាំង ៣ ៕