បើយោងតាមសេចក្ដីជូនដំណឹង របស់ក្រសួង សុខាភិបាល កម្ពុជា នៅព្រឹក ថ្ងៃព្រហស្បតិ៍្តទី ០២ ខែកញ្ញា ឆ្នាំ២០២១ នេះ បានបញ្ជាក់ពីការ រកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៤១៦នាក់ ខណៈឣ្នកជា សះស្បើយចំនួន ៣៨៦នាក់ និងករណី ស្លា.ប់ ១២នាក់។
សូមជម្រាបថា នៅក្នុងសេចក្ដីជូន ដំណឹងរបស់ក្រសួង សុខាភិបាល នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ រកឃើញ អ្នកឆ្លងថ្មី ៤១៦នាក់ទៀត ជាសះស្បើយ ៣៨៦នាក់ និងស្លា.ប់ ១២នាក់៖
– ករណីឆ្លងសហគមន៍ ៣០៤នាក់– អ្នកដំណើរពីបរទេស ១១២នាក់គិតត្រឹមព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១– អ្នកឆ្លងសរុប= 93, 926នាក់– អ្នកជា សះស្បើយ= 89,500 នាក់– អ្នកស្លា.ប់= 1,928 នាក់
កំណត់សម្គាល់៖ក្រសួងសុខាភិបាលបាន ផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជា សះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺ កូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីគ្រប់គ្រង បន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍ នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័រ របស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈអប់រំសុខភាពដែលអាច ទាញ យកមកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក ទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយ ឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួង សុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕