បើយោងតាម សេចក្ដីជូនដំណឹងរបស់ក្រសួង សុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី ០៣ ខែកញ្ញា ឆ្នាំ២០២១ នេះ បាន បញ្ជាក់ពីការរក ឃើញ ករណីវិជ្ជមានវី រុសកូវីដ-១៩ថ្មីចំនួន ៤៩១នាក់ ខណៈឣ្នកជា សះស្បើយចំនួន ៣៩៧នាក់ និងករណីស្លា.ប់ ៩នាក់។
សូមជម្រាប ថា នៅក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ រកឃើញ អ្នកឆ្លងថ្មី ៤៩១ នាក់ ទៀត ជាសះស្បើយ ៣៩៧ នាក់ និងស្លា.ប់ ៩នាក់៖
– ករណីឆ្លងសហគមន៍ ២៥៤នាក់– អ្នកដំណើរពីបរទេស ១៦៥នាក់គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 94,417 នាក់– អ្នកជាសះស្បើយ= 89,897 នាក់– អ្នកស្លា.ប់= 1,937 នាក់
កំណត់សម្គាល់៖ក្រសួងសុខាភិបាល បានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើ ពិសោធន៍ (Laboratory Request Form) គ្រប់ ករណីវិជ្ជមានកូវីដ-១៩ និងករណីជា សះស្បើយ ទៅមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធ អេឡិចត្រូនិក ដើម្បីគ្រប់គ្រង បន្តរួច ហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់ សាធារណជនអំពីការវិវត្តន៍ នៃបញ្ហាសុខភាព តាមទំព័រ ហ្វេសប៊ុក និងគេហទំព័រ របស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈអប់រំសុខភាព ដែលអាច ទាញ យកមកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង មកទូរសព្ទទាន់ហេតុការណ៍ ក្រសួង សុខាភិបាល លេខ ១១៥ ដោយឥត គិតថ្លៃ ឬទំនាក់ទំនងមកក្រសួង សុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕