ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ៖ លេខទូរស័ព្ទទាន់ហេតុការណ៍ ២៤ម៉ោង លើ២៤ម៉ោង (Hotline) 117
ស្នងការដ្ឋាន នគរបាលខេត្ត បាត់ដំបង នៅថ្ងៃសុក្រនេះ បានជូនដំណឹងដល់ ប្រជាពលរដ្ឋ សាធារណជន ដែលរស់នៅ ក្នុងភូមិសាស្ត្រខេត្ត បាត់ដំបង ក៏ដូចជា នៅតាមបណ្តាខេត្ត ផ្សេងទៀតបានជ្រាបថា
ដើម្បីបង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋទូទៅ នៅគ្រប់មជ្ឈដ្ឋាន ចាប់ពីពេលនេះតទៅ នៅស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានបំពាក់ នូវប្រព័ន្ធទូរស័ព្ទ Hotline សម្រាប់ទទួលព័ត៌មាន ដែលមានលេខ117 ដោយមាន មន្រ្តីនគរបាលរង់ចាំទទួលប្រចាំការ២៤ម៉ោងលើ ២៤ម៉ោង ។
ករណីបងប្អូនប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានលោក មានបញ្ហា ឬសំណូម ពរ ឬមានហេតុការណ៍មួយអ្វី កើតមាន ឡើង ទាក់ទងនឹងការងារ សន្តិសុខសណ្តាប់ ធ្នាប់សង្គម នៅក្នុងមូលដ្ឋាន សូមផ្តល់ព័ត៌មាន តាមរយៈលេខទូរស័ព្ទ ខាងលើ ដើម្បីស្នង ការដ្ឋានចាត់វិធានការ ចេញអន្តរាគមន៍ ឬដោះស្រាយនូវ រាល់បញ្ហាទាំងនោះ បានទាន់ពេលវេលា ៕ រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង