អភិបាលខេត្តកំពង់ចាម ចុះពិនិត្យមើល ស្ថាន ភាពប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ បិទខ្ទប់ បន្ទាប់ពីរកឃើញ ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ នៅស្រុក ស្ទឹងត្រង់ និងស្រុកជើងព្រៃ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ គណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធនឹង ជម្ងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ នេះ បានដឹកនាំក្រុមការងារខេត្ត និងអាជ្ញាធរក្នុងមូលដ្ឋាននៅថ្ងៃទី២កញ្ញា ២០២១
បានចុះពិនិត្យមើលស្ថាន ភាពប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ ក្រោយពីអាជ្ញាធរ សម្រេចបិទខ្ទប់ ភូមិ បន្ទាប់ពីរកឃើញ ពាក់ព័ន្ធនឹងអ្នកវិជ្ជមាន កូវីដ-១៩ ស្ថិតនៅក្នុងភូមិ៣៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ និងភូមិទទោល ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
នាឱកាសនៃការ ចុះពិនិត្យនេះ ឯកឧត្ត អ៊ុន ចាន់ដា អភិបាលខេត្ត បានធ្វើការណែនាំ ដល់អាជ្ញាធរស្រុក សហការ ជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ចុះបា.ញ់.ថ្នាំ.សំ.លា.ប់.មេរោគនៅ.តាមផ្ទះដែល មានករណីវិជ្ជមានកូវីដ-១៩។
ឯកឧត្តម ក៏បានណែនាំដល់ គណៈបញ្ជាការ ឯកភាព រដ្ឋបាលស្រុកទាំងពីរ ត្រូវបន្តតាមដាន យកចិត្តទុកដាក់ ត្រួតពិនិត្យការអនុវត្តការធ្វើចត្តាឡីស័ក នៅតាមផ្ទះ របស់ប្រជាពលរដ្ឋ ដែលប៉ះពាល់ ដោយប្រ យោល ឲ្យបានត្រឹមត្រូវតាម ការណែនាំ របស់ក្រសួងសុខា ភិបាល។
ជាមួយគ្នានេះកងក.ម្លាំង កំពុងឈរ ជើង និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះ ទាំងអស់ ត្រូវបន្តតាមដានសុខភាព របស់ខ្លួន និងក្រុមគ្រួសារ ប្រសិនបើមាន រោគសញ្ញាស.ង្ស័.យ.ត្រូវរាយការណ៍បន្ទាន់ ទៅ មន្ត្រីសុខាភិបាល ឬអាជ្ញាធរមូលដ្ឋាន ជាបន្ទាន់ និងត្រូវប ង្កើនការប្រុង.ប្រ.យ័.ត្នថែមទៀត ៕ រូបភាព៖ រដ្ឋបាលខេត្តកំពង់ចាម