អតីតព្រះចៅអធិការមួយអង្គ ព្រះនាម ព្រះសុខុមញ្ញាណ ប៉ាង សុដា ព្រះចៅអធិការវត្តវង្សគតបុរីសេរីភ្នំពេញ ហៅវត្តភ្នំពេញថ្មី នៅស្រុក ចំការលើ ខេត្តកំពង់ចាម ត្រូវបាន សមត្ថកិច្ចចា.ប់.ផ្សឹ.ក រួចប.ញ្ជូនទៅឲ្យស្ថាប័ន.តុលាការចាត់ការ.តាមនីតិវិធី នេះបើតាមការបញ្ជាក់.ពីអ្នក.នាំពាក្យក្រសួងធម្មក និងសាសនា។
លោក សេង សុមុន្នី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានថ្លែងប្រាប់កម្ពុជាថ្មីនៅរសៀល.ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះថា ការចាប់ផ្សឹក អតីតចៅអធិការវត្តវង្សគត.បុរីសេរីភ្នំពេញ ហៅវត្តភ្នំពេញថ្មី នៅស្រុកចំកា.រលើនោះ ជាករណីពាក់ព័ន្ធផ្លូវច្បាប់ ។
លោកបញ្ជាក់យ៉ាងនេះថា “នេះជាករណីពាក់ព័ន្ធនឹងតុលាការ ដូច្នេះសូមឱ្យបងប្អូនជ្រាប ហើយរង់ចាំ.មើលលទ្ធផល នៃការអនុវត្តច្បាប់របស់.តុលាការ ហើយតុលាការ នឹងអនុវត្តតាម.នីតិវិធី ដែលមានការខុសឆ្គង.ទៅនឹងផ្លូវច្បាប់.យ៉ាងណាយ៉ាងណានោះ”។
ចំពោះការចោទ.ប្រកាន់ពីបទអ្វីនោះ លោក សេង សុមុន្នី អះអាងថា នៅមិនទាន់ជម្រាបបាននោះទេ ពីព្រោះនេះជា.កិច្ចការរបស់តុលាការ។ លោកបញ្ជាក់.ដែរថា មកដល់ពេលនេះ ខាងជំនាញ.បានអនុវត្តនីតិវិធីតាមព្រះពុទ្ធសាសនា.រួចហើយ និងបានប្រគល់ឲ្យតុលាការ.ចាត់ការតាម.នីតិវិធីរបស់តុលាការ។
គួររំលឹកថា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលមួយ.ចេញពីសមាគមខ្មែរកម្ពុជាក្រោម ដោយបានអះអាងថា មានករណីចា.ប់.ឃា.ត់ខ្លួន.អតីតចៅអធិការវត្តវង្សគត.បុរីសេរីភ្នំពេញ ហៅវត្តភ្នំពេញថ្មី នៅស្រុកចំការលើ នៅខេត្តកំពង់ចាម ធ្វើឡើងដោយមន្ត្រីសង្ឃ ព្រះមេគណ និងអាជ្ញាធរ.ខេត្តកំពង់ចាម។ បើតាមសមាគមខ្មែរ.កម្ពុជាក្រោម អតីតសង្ឃ ប៉ាង សុដាជាព្រះសង្ឃខ្មែរក្រោម មានស្រុក.កំណើត នៅខេត្តឃ្លាំង ដែន.ដីកម្ពុជាក្រោម។
ទោះជាយ៉ាងណា រហូតមកដ.ល់ពេលនេះ គេមិនទាន់ដឹងថា អតីតសង្ឃ ប៉ាង សុដា ត្រូវបានចោ.ទប្រកា.ន់ពីបទអ្វីនោះទេ ប៉ុន្តែបើតាមប្រភព.មួយចំនួនបានអះអាងថា ខណៈពេលមន្ត្រីសង្ឃ ព្រះមេគណ និងសមត្ថកិច្ច ចុះឃាត់ខ្លួននោះ ក៏បានឆែ.កឆេរកវត្ថុ.តាង ដើម្បីធ្វើការ.ចោទប្រ.កា.ន់ផងដែរ ។
ចំណែកសមាគមខ្មែរកម្ពុជាក្រោមមួយ.បានចេញសេចក្តីប្រកាស ព័ត៌មានអះអាងពីការបា.ត់ខ្លួន.អតី.តសង្ឃ ប៉ាង សុដា ទៅវិញ ដោយសំអាងថា មាននគរបាលស្រុក ខេត្ត និងអនុគណស្រុក និងព្រះមេគណខេត្តបានទៅ.នាំខ្លួនអតីតសង្ឃរូបនោះ ហើយក៏បាន.អំពាវនាវឲ្យគណៈ.មន្ត្រីសង្ឃ និងសមត្ថកិច្ច ផ្ដល់មូលហេតុច្បាស់លាស់ នៃការ.ចាប់ខ្លួន និងបង្ហាញពី.ទីកន្លែង ដែលអតីតសង្ឃ ប៉ាង សុដា កំពុងឋិតនៅឲ្យបានច្បាស់លាស់៕