កូនប្រុស បង្កើត របស់លោក ម៉ម ថុល សមាជិកភូមិ ដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ ចំនួន ២នាក់ បានកើតជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី។ យោងតាមប្រភព ពីលោក សេង វ៉ាន់ថា ចៅរង ទី១ សង្កាត់ស្ទឹងមានជ័យទី២
បានប្រាប់ ភ្នាក់ងារកម្ពុជាថ្មី នៅព្រឹកថ្ងៃទី៤ ខែកញ្ញានេះថា គឺជាលើកទី១ ហើយ ដែលសង្កាត់ស្ទឹង មានជ័យ២ មានអ្នក កើតជំងឺកូវីដ បំប្លែង ខ្លួនថ្មី ចំនួន២នាក់ ហើយប៉ះចំកូន លោក ម៉ម ថុល ដែលជាសមាជិក ភូមិដំណាក់ធំទៀតផង។
លោកចៅរងទី១ បន្តទៀតថា ចំពោះអ្នក រស់នៅក្បែខាង ត្រូវបានយកសំណាក រួចរាល់ហើយ។ ប៉ុន្តែលទផល អវិជ្ជមាន ហើយក្រុមគ្រួសារ របស់យុវជនទាំង២នាក់ ត្រូវបានឲ្យធ្វើចត្តឡីស័ក ចំនួន១៤ថ្ងៃ ទៅ២១ថ្ងៃ ព្រោះជំងឺកូវីដ បំប្លែងខ្លួនថ្មីនេះ វាកា.ចសា.ហា.វ.ជាងកូវីដ-១៩ ធម្មតាទៅទៀត។
សូមជម្រាបដែរថា កាល ពីរសៀលថ្ងៃទី៣ ខែកញ្ញា លោក ចៅសង្កាត់ ស្ទឹងមានជ័យទី២ ក៏បាន នាំយក អំណោ យ ទៅផ្តល់ជូនក្រុមគ្រួសារអ្នកជំងឺ ដែលកំពុង ធ្វើចត្តាឡីស័ក ខណៈអ្នកយុវជនទាំង ២នាក់ ដែលកើតជំងឺ កូវីដ បំប្លែង ខ្លួនថ្មីត្រូវ បានគ្រូពេទ្យ ដឹកយក ទៅព្យាបាល នៅមន្ទីរពេទ្យរួចរាល់ ហើយដែរ៕