នៅល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ អង្គភាព អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ-១៩ បានបញ្ជាក់ ឲ្យដឹងថា, ករណី កូវីដ-១៩ បំប្លែងថ្មី Delta ហាងសំអាង ហាយ សូ សាឡន ផ្ទះលេខ អេ១៨ ផ្លូវ២៥៧ ភូមិ ០៧ សង្កាត់ ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អង្គភាពអនុគណៈកម្មការ ស្រាវជ្រាវ ជំងឺកូវីដ-១៩ , រកឃើញអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Delta ០៥នាក់ ក្នុងចំណោមបុគ្គលិក ០៧នាក់។ដើម្បីសុវត្ថិភាព សូមយកចិត្ត ទុកដាក់ តាមដានសុខ ភាព របស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នក បាន ប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាព អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ-១៩, សូមចូលរួម ពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍ លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!! ៕