បើយោងតាម សេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល កម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី ០៥ ខែកញ្ញា ឆ្នាំ២០២១ នេះ បានបញ្ជាក់ពីការ រកឃើញ ករណីវិជ្ជមាន វីរុសកូវីដ-១៩ថ្មីចំនួន ៤៦១នាក់ ខណៈឣ្នកជា សះស្បើយ ចំនួន ៤២១នាក់ និងករណី ស្លា.ប់ ៧នាក់។
សូម ជម្រាបថា នៅក្នុងសេចក្ដីជូន ដំណឹងរបស់ក្រសួង សុខាភិបាល នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៤៦១ នាក់ទៀត ជាសះស្បើយ ៤១១ នាក់ និងស្លា.ប់ ៧នាក់៖
– ករណីឆ្លងសហគមន៍ ៣១៥នាក់– អ្នកដំណើរពីបរទេស ១៤៦ នាក់គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១– អ្នកឆ្លងសរុប= 95,300 នាក់– អ្នកជាសះស្បើយ= 90, 684នាក់– អ្នកស្លា.ប់= 1,957 នាក់
កំណត់សម្គាល់៖ក្រសួងសុខាភិបាល បានផ្ញើលទ្ធផល និងទម្រង់ស្នើ សុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ ករណីវិជ្ជមានកូវីដ-១៩ និងករណី ជាសះស្បើយ ទៅមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិ តស្រាល តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីគ្រប់គ្រង បន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹង ដល់សាធារណជនអំពីការ វិវត្តន៍នៃបញ្ហា សុខភាព តាមទំព័រហ្វេស ប៊ុក និងគេហទំព័រ របស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈអប់រំ សុខភាពដែល អាចទាញយក មកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង មកទូរសព្ទទាន់ ហេតុការណ៍ ក្រសួងសុខាភិ បាល លេខ ១១៥ ដោយ ឥតគិតថ្លៃ ឬទំនាក់ទំនងមក ក្រសួងសុខា ភិបាល តាមទូរសព្ទ លេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕