ស្ត្រីម្នាក់ដែលជាពលករខ្មែរ ធ្វើការនៅ ក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ ជាកម្មករ កសាង បានទួញ យំ បោ ក ខ្លួន បន្ទាប់ពីឃើញកូនប្រុស របស់ខ្លួនធ្លាក់ ពីលើដំបូល មក ក្រោមស្លា.ប់ក្នុង។
ហេតុការណ៍នេះ បានកើតឡើង នៅ ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០៖ ១៥ នាទីព្រឹក នៅចំណុចផ្ទះជួសជុល មួយកន្លែង ក្បែផ្លូវសុីអេសៀ ក្នុងឃុំ ម៉ាបខា ស្រុកនិគមវឌ្ឍនា ខេត្តរ៉ាក់ យ៉ង ប្រទេសថៃ។
ភ្លាមៗនោះដែរ សមត្ថកិច្ច និងក្រុមហ៊ុនមូលនិធិ ស្យាម រ៉ាក់យ៉ង ក៏បានចុះទៅដល់ទីតាំង កើតហេតុ ដោយ សង្កេត ឃើញថា ក្មេងប្រុសម្នាក់ដែល ជាពលករខ្មែរ ទើបតែមាន អាយុ ១៨ ឆ្នាំ បានឡើងទៅ លើដំបូលដើម្បីផ្លាស់ប្តូរ សន្លឹកហ្វីប្រូសុីម៉ង់ត៍ ដែលមានកំពស់ ប្រហែល ៨ ម៉ែត្រ ហើយក៏បាន ភ្លា.ត់.ជើ.ង.ធ្លា.ក់.ប.ណ្តាល.ឱ្យស្លា.ប់.នៅនឹងកន្លែង។
ក្រោយពេល កើតហេតុ សមត្ថកិច្ចកំពុង លើកយកផ្លូវច្បាប់ មកពិចារណា គឺក្មេង ត្រឹមអាយុ ១៨ឆ្នាំ មិនអាច ប្រើអោយ ធ្វើការងារ ដោយឡើង ទៅលើខ្ពស់ៗ ឡើយ គឺអាចធ្វើការ នៅខាងក្រោម ដូច្នេះនេះជា កំ.ហុសម្ចាស់ផ្ទះ ឬក៏កំ.ហុសអ្នកម៉ៅការ៕