ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២១ បានចេញ សេចក្ដីជូនដំណឹង ស្ដីពីករណី រកឃើញកូវីដ បំប្លែងថ្មីប្រភេទ B.1.617.2 (Delta) ឱ្យបានដឹងថា តាមរយៈការ ធ្វើវិភាគដោយ មន្ទីរពិសោធ តាំងពីថ្ងៃទី ៣១ ខែមីនា រហូតមកដល់ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២១
បានរកឃើញករណីឆ្លង វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ B.1.617.2 « Delta » នៅក្នុងប្រទេស កម្ពុជា សរុបទាំងអស់ចំនួន ២៦៤៧ នាក់ (ស្រ្តី ១៣១៧ នាក់) ។
នៅក្នុងចំនួន ដែលបានរកឃើញឆ្លងនេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងបានឱ្យដឹងថា រាជធានីភ្នំពេញ ជាតំបន់ ដែលមានអ្នកឆ្លងជំងឺ កូវីដប្រភេទនេះ ច្រើនជាងគេ ទូទាំងប្រទេស ដោយគិត ចាប់ពីថ្ងៃទី ៣១ មីនា ដល់ថ្ងៃទី ០៤ ខែកញ្ញា រកឃើញអ្នកឆ្លងកូវីដ-១៩ ប្រភេទ Delta សរុបចំនួន ៩១៤ នាក់ ដែលក្នុងនោះ មានស្ត្រីចំនួន ៤២៣ នាក់ ។
គួរឱ្យដឹងផងដែរថា នារយៈពេល ២ ថ្ងៃចុងក្រោយនេះ នៅរាជធានីភ្នំពេញ រកឃើញអ្នកឆ្លងកូវីដ-១៩ ប្រភេទ Delta សរុបចំនួន ១២៦ នាក់ ។ ពោលគឺ ៖
– នៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២១ រកឃើញអ្នកកូវីដបំប្លែង ថ្មីប្រភេទ B.1.617.2 (Delta) នៅភ្នំពេញ ចំនួន ៤៨ នាក់– នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២១ រកឃើញ អ្នកកូវីដបំប្លែង ថ្មីប្រភេទ B.1.617.2 (Delta) នៅភ្នំពេញ ចំនួន ៧៨ នាក់ ៕