លោក ច័ន្ទ វុឌ្ឈីណាវុធ ប្រធាន មន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី អាចអ ស់ តួនាទី ដែរឬទេ ? ក្រោយ ពីលោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ ប្រតិកម្ម ខ្លាំងៗ តាមបណ្តាញសង្គម Facebook ពាក់ព័ន្ធរឿងមិន គិតពី ក្រមសីលធម៌គ្រូពេទ្យ ជាអ្នកជួយ ស.ង្គ្ រោះអ្នកជំងឺ។
កាលពីវេលាម៉ោងជាង ១១យប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងតាម បណ្តាញសង្គម យ៉ាងដូច្នេះ ថា «ថ្ងៃនេះម៉ោង១០និង ០៥នាទីយប់ ខ្ញុំបានបរិច្ចាក ឈា.មដើម្បីជួយស.ង្រ្គោះលោក អិន លីអាន មានឋានន្តរស័ក្តិវរសេនីយ៍ទោ
ជាក្រុមការងារអង្គរក្សសម្តេចតេជោ ដែលបានមកបំពេញ បេសក កម្មនៅខេត្តបន្ទាយមានជ័យ ដែលត្រូវធ្វើការ.វះ.កា.ត់.នៅមន្ទីរពេទ្យមង្គល បូរី ហើយដែលលោក ប្រធានមន្ទីរពេទ្យ ប្រាប់ថា ជាគោលការណ៍ ត្រូវរក អ្នក អោយ ឈា.មជំ.នួ.ស និង បង់ថ្លៃសេវាមុន ធ្វើការ.វះ.កា.ត់.ទោះអ្នកជំងឺធ្ង.ន់.ក៏ដោយ» ។
លោកអភិបាលខេត្តបន្ទាយមានជ័យ ចោទជា សំណួរថា «តើការគ្រប់គ្រង របៀបនេះគួរត្រូវ សម្រេចយ៉ាង ម៉េច ចំពោះអ្នកគ្រប់គ្រងដែលមិនគិតពីក្រម សីលធម៌ និង មិនចេះ ចាត់ចែង ការងារ ហើយមិនមែនលើក ទី១ ទេ គឺ ច្រើនលើក ហើយដែល ប្រជាពលរដ្ឋតែងតែរអ៊ូរទាំ លើការផ្តល់ សេវារបស់ មន្ទីរពេទ្យដែល លោក ច័ន្ទ វុឌ្ឍីណាវុធ ជាប្រធាន»។
តាមមតិរបស់អ្នក លេង Facebook ជាច្រើន ក៏បាន បង្ហាញការរិះគន់លើ មន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ផងដែរ ចំពោះ សេវាកម្មមិនគោរពនូវក្រមសីលធម៌ ជាគ្រូពេទ្យ ។
ពេលនេះ មជ្ឈដ្ឋានជាច្រើន កំពុងរង់ ចាំមើលថា «តើប្រធានមន្ទីរពេទ្យបង្អែក មង្គលបូរី អាចអស់ តួនាទី ដែរឬទេ ? ក្រោយពីលោកអភិបាលខេត្តបន្ទាយ មានជ័យ ប្រតិកម្មខ្លាំងៗបែបនេះ?» ៕