បើយោងតាម សេចក្ដីជូនដំណឹង របស់ក្រសួង សុខាភិបាល កម្ពុជា នៅព្រឹកថ្ងៃ អង្គារទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ បាន បញ្ជាក់ពីការ រកឃើញ ករណីវិជ្ជមាន វីរុសកូវីដ-១៩ថ្មីចំនួន ៥១១នាក់ ខណៈឣ្នកជា សះស្បើយចំនួន ៤៨៧នាក់ និងករណី ស្លា.ប់ ១១នាក់។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹង របស់ ក្រសួង សុខាភិបាល នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ រកឃើញ អ្នកឆ្លងថ្មី ៥១១នាក់ទៀត ជាសះ ស្បើយ ៤៨៧នាក់ និងស្លា.ប់ ១១នាក់៖
– ករណីឆ្លងសហគមន៍ ៣៥៩នាក់– អ្នកដំណើរ ពីបរទេស ១៥២នាក់គិត ត្រឹម ព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១– អ្នកឆ្លងសរុប= 96,339 នាក់– អ្នកជា សះស្បើយ= 91,618 នាក់– អ្នកស្លា.ប់= 1,981 នាក់
កំណត់ សម្គាល់៖ក្រសួងសុខាភិបាល បានផ្ញើ លទ្ធផល និង ទម្រង់ ស្នើ សុំធ្វើ ពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណី ជា សះស្បើយ ទៅ មន្ទីរសុខាភិបាល នៃរដ្ឋបាល រាជធានី-ខេត្ត មន្ទីរពេទ្យ ព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌល ព្យាបាល ជំងឺកូវីដ-១៩ កម្រិត ស្រាល តាមប្រព័ន្ធ អេឡិចត្រូនិក ដើម្បីគ្រប់គ្រង បន្តរួច ហើយ។
ក្រសួងសុខា ភិបាល បន្តជូនដំណឹង ដល់សាធារណជនអំពីការ វិវត្តន៍នៃប ញ្ហា សុខភាព តាមទំព័រហ្វេស ប៊ុក និងគេហទំព័រ របស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈអប់រំ សុខភាព ដែលអាច ទាញយក មកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង មកទូរសព្ទទាន់ ហេតុការណ៍ ក្រសួង សុខាភិបាល លេខ ១១៥ ដោយ ឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួង សុខាភិបាល តាមទូរសព្ទ លេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕