បើយោងតាម សេចក្ដីជូនដំណឹង របស់ក្រសួង សុខាភិបាលកម្ពុជា នៅព្រឹក ថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១ នេះ បាន បញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុស កូវីដ-១៩ថ្មីចំនួន ៥៩៦នាក់ ខណៈឣ្នកជាសះ ស្បើយ ចំនួន ៣៩៧នាក់ និងករណីស្លា.ប់ ៦នាក់។
សូមជម្រាបថា នៅក្នុងសេចក្ដីជូន ដំណឹងរបស់ ក្រសួង សុខាភិបាល នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ រកឃើញ អ្នកឆ្លងថ្មី ៥៩៦នាក់ទៀត ជាសះ ស្បើយ ៣៩៧នាក់ និងស្លា.ប់ ៦នាក់៖
– ករណីឆ្លងសហគមន៍ ៤១៩នាក់– អ្នកដំណើរពីបរទេស ១៧៧នាក់គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១– អ្នកឆ្លងសរុប= 96,935នាក់– អ្នកជាសះស្បើយ= 92,015 នាក់– អ្នកស្លា.ប់= 1,987នាក់
កំណត់សម្គាល់៖ក្រសួងសុខាភិបាល បានផ្ញើលទ្ធផល និងទម្រង់ស្នើសុំ ធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជា សះស្បើយ ទៅមន្ទីរសុខាភិបាល នៃរដ្ឋបាល រាជធានី-ខេត្ត មន្ទីរពេទ្យព្យា បាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ ក.ម្រិតស្រាល តាមប្រព័ន្ធ អេឡិច ត្រូនិក ដើម្បីគ្រប់គ្រង បន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹង ដល់សាធារណជន អំពីការវិវត្តន៍ នៃបញ្ហាសុខភាព តាមទំព័រ ហ្វេសប៊ុក និងគេហទំព័រ របស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈអប់ រំសុខភាព ដែលអាចទាញ យកមក ប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួង សុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួង សុខាភិបាល តាមទូរសព្ទ លេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕