រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ បាចេញសេចក្តី សម្រេចបន្តវិធាន ការរដ្ឋបាល ដោយ ផ្អាកសកម្មភាព ការងារ មុខរបរ ដែលមាន ហា.និភ័យខ្ពស់នៃការឆ្លង ជំងឺកូវីដ១៩ និងការជួបជុំជា លក្ខណៈឯកជន រយៈពេល១៤ថ្ងៃ ថែមទៀត ចាប់ពីថ្ងៃទី១០ ដល់ ២៣ ខែកញ្ញា ឆ្នាំ២០២១។ នេះបើតាម សេចក្តីសម្រេច ដែលប ណ្តាញព័ត៌មាន Fresh News ទើបទទួលបាន។
យោងតាមប្រការ២ នៃសេចក្តីសម្រេចនេះ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃ ការដាក់ចេញវិធានការ រដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះ សកម្មភាពការងារមុខរបរ ឬអាជីវកម្មដែលមាន ហា.និភ័យខ្ពស់នៃការឆ្លងរាលដាល ជំងឺកូវីដ-១៩ ដូចខាងក្រោម៖
* គ្រឹះស្ថានសិក្សាសាធារណៈទាំងរដ្ឋ និងឯកជន ដែលមិនទាន់មាន គោលការណ៍អនុញ្ញាត ឲ្យបើកដំណើរការ ឡើងវិញ ត្រូវបន្តបណ្តុះ បណ្តាល តាមប្រព័ន្ធអនឡាញ* អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រ.ភេ.ទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ* រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា* អាជីវកម្មម៉ាស្សា សូណា និងស្ចឹមគ្រប់ប្រភេទ* ហាងលក់ និងសេ.ព.គ្រឿ.ង.ស្រ.វឹ.ងគ្រប់ប្រភេទ* រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌល កីឡាគ្រប់ប្រភេ.ទ។
ជាមួយគ្នានេះ ក្នុងប្រការ៣ បានចែងថា ក្នុងអំឡុងពេល នៃការដាក់ចេញ វិធានការរដ្ឋបាល ត្រូវបានផ្អាក ជាបណ្តោះអាសន្នការជួបជុំ ឬ ការប្រមូលផ្ដុំ មនុស្សជាលក្ខណៈ ឯកជន ដែលមានមនុស្ស ចូលរួមលើសពី ១៥នាក់ លើកលែង តែក្នុងករណី ដូចខាងក្រោម៖
* ការជួបជុំក្នុងចំណោម សមាជិកគ្រួសារ ដែលរស់នៅក្នុង លំនៅឋាន ឬទីសំណាក់ជាមួយគ្នា* ការរៀបចំពិធីបុណ្យស។ពដោយគោរពតាមការ កំណត់របស់អាជ្ញាធរមានសមត្ថកិច្ច និងក្រោយពេលយក សំណាកសា កស។ពទៅវិភាគរក មេរោគកូវីដ-១៩ ដោយទទួលបានលទ្ធផលអវិជ្ជមាន
* ការជួបជុំរបស់ ស្ថាប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិក សុខាភិបាល ដើម្បីអនុវត្ត វិធានការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ-១៩ និងការចា.ក់.វ៉ា.ក់.សាំ.ងការពារជំងឺកូវីដ-១៩* ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារស.ង្គ្រោះប.ន្ទាន់ផ្សេងទៀត
* ការជួបជុំរបស់អាជ្ញាធរ.មានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាព.រដ្ឋបាលគ្រប់លំ.ដាប់ថ្នាក់ក្នុងការ.បំពេញការងារថែរក្សាសន្តិសុខ សណ្តាប់.ធ្នាប់ និងរបៀប.រៀប.រយសាធារណៈ* ការជួបជុំមនុស្សក្នុងអំឡុងពេល នៃកិច្ចនីតិវិធី របស់មន្ត្រីនគរបាល យុត្តិធម៌ ឬរបស់ សាលាជម្រះក្តី
* ការជួបជុំមនុស្សដែលមានភាព ចាំបាច់សម្រាប់បម្រើផលប្រយោជន៍ សាធារណៈ ឬក្នុងគោល បំណងផ្សេងទៀតតាមការ កំណត់របស់អាជ្ញាធរ មានសមត្ថកិច្ច។* រាល់ការជួបជុំ ឬការប្រមូលផ្តុំ មនុស្សដើម្បីសេ.ព.គ្រឿ.ង.ស្រ.វឹ.ង.គ្រប់ប្រភេ.ទ ត្រូវបានហាមឃាត់។
ទន្ទឹមនឹងនេះ ក្នុងប្រការ៤ បានបញ្ជាក់ ថា សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលមិន ត្រូវបានហា.ម.ឃា.ត់ដូចក្នុងប្រការ២ និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន.ដែលត្រូវបានលើកលែង.ដូចក្នុងប្រការ៣ នៃសេចក្តីសម្រេចនេ៖
ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល.ឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស់ កាតព្វកិច្ចរក្សា.គ.ម្លាតសុវត្ថិភាព ការធ្វើអនាម័យ.ដើម្បីស.ម្លា.ប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំ.របស់ក្រសួងសុខាភិបាល ជាពិសេស.ត្រូវប្រកាន់ខ្ជាប់.ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ.ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕