មហាជនបានដាក់ ច ម្ងល់តៗគ្នាថា ហេតុអ្វីបានជាងបញ្ឈប់ការសាងសង់ រូបបដិមានៅនឹង ជញ្ជាំងថ្មភំ្នសំពៅ ខណៈដែលការសាងសង់ប្រើរយៈពេល ច្រើនឆ្នាំ កន្លងមកនេះ ជិត សម្រេចស្ថាពរហើយ បែរជា ប.ញ្ឈ.ប់.ការសាងសង់ ។ តើមកពីមូលហេតុអ្វីនៅពីក្រោយ ក្នុងការសាសង់នេះ ?
បច្ចុប្បន្នភ្នំសំពៅជាតំបន់ ដែលមានសកត្តានុពល ផ្នែកវិស័យទេសចរណ៍ យ៉ាងល្អក្នុងចំណោម តំបន់ភ្នំផ្សេងៗ ក្នុង ខេត្តបាត់ដំបង ។ ភ្នំសំពៅឋិត ក្នុងស្រុកបាណន់ ខេត្តបាត់ដំបងមាន ចម្ងាយ ១២គីឡូម៉ែត្រពីក្រុងបាត់ដំបង ដោយធ្វើដំណើរ តាមផ្លូវជាតិលេខ៥៧ ។
ភ្នំសំពៅបច្ចុប្បន្នកំពុងទាញ អារម្មណ៍អ្នកទេសចរណ៍ ជាតិ និងអន្តរជាតិក្នុងការទស្សនា កម្សាន្តពិសេសល្អាង សត្វប្រចៀវ ដែលបានទាក់ទាញ អារម្មណ៍អ្នកទស្សនា ច្រើនជាងគេ ក្រៅពីកន្លែងទស្សនាកម្សាន្តជាច្រើន ផ្សេងទៀត នៅតំបន់មួយ នេះ។
ដោយសាតែកំណើន ភ្ញៀវទេសចរណ៍នេះហើយ ទើបភ្នំសំពៅ ត្រូវបានមន្ទីរជំនាញសហការ ជាមួយអាជ្ញាធរ ខេត្តសាងសង់ ធ្វើការឆ្លាក់រូបបដិមា នៅតាមជញ្ជាំងភ្នំបន្ថែមទៀត ដើម្បីបង្កើននូវអារម្មណ៍ និងចក្ខុរបស់អ្នក ទស្សនាក្នុងគោលបំណង បង្ហាញអំពីវប្បធម៌ខ្មែរដ៏ផូរផង់ ដល់ភ្ញៀវអន្តរជាតិស្វែងយល់ ឱ្យកាន់តែច្រើនចំ ពោះវប្បធម៌របស់ ខ្មែរតាម រយៈរូបបដិមានេះ។
តែគួរឱ្យសោកស្តាយមន្ត្រីនៃមន្ទីរជំនាញ បានប្រតិកម្មថា រូបបដិមាដែលកំពុងតែសាងសង់ ជិតរួចរាល់ជា ស្ថាពរនេះ ជាងបានធ្វើខុសពីគោលបំណង របស់មន្ទីរជំនាញ ដែលបានសាងសង់ ជារូបបដិមា ព្រះផ្ចាញ់មា ខណៈខាងមន្ទីរគ្រោង សាងសង់ជារូបបដិមា ត្រាស់ដឹង ទំនងហេតុផលនេះហើយ ទើបធ្វើឱ្យមហាជន ជាច្រើនមានចម្ងល់ក្នុង ការផ្អាកការ សាង់សង់ បន្តចំពោះរូបបដិមានេះ។
ជុំវិញការសាងសង់ រូបបដិមានេះ ក្រុមជាងជំនាញបានលើកឡើងថា រូបបដិមា ដែលត្រូវការសាងសង់ ឆ្លាក់ តាមជញ្ជាំង ភ្នំសំពៅនេះ នឹងប្រើរយៈ ពេលរហូត ដល់ ១២ឆ្នាំ ដោយសារតែថ្មភ្នំនេះមានផល លំបាកខ្លាំង ដូចជាថ្មមាន សភាព រឹងមាំ ហើយវាផុយស្រួល ទើបជា កត្តាត្រូវប្រើរយៈពេល យូរទើប សម្រេចបាន។
ក្រុមជាងដដែល បន្តថា រហូតមកដល់ ពេលនេះ រូបដិមាជិតសម្រេច ជាស្ថាពរហើយ ខណៈចាប់ផ្តើមសាងសង់ ឡើង តាំងពីឆ្នាំ២០១២ ហើយគ្រោង សម្រេចលទ្ធផល ក្នុងឆ្នាំ២០២១នេះ ក៏ត្រូវបានផ្អាក ការសាសង់តែម្តង បើសិនជា រុះរើវិញគួរ ឱ្យសោកស្តាយខាតទាំង ពេលវេលា ខាតទាំងថវិកា ។
ពាក់ព័ន្ធនឹងការផ្អាក សាងសង់រូប បដិមានេះ លោក គុណ សម្បត្តិមុនីរតន៍ ប្រធានមន្ទីរធម្មការ ខេត្តបាត់ដំបង បានបញ្ជាក់យ៉ាងដូច្នេះថា ” ខ្ញុំមិនបានចាំថ្ងៃ ខែសាងសង់ទេ ចំពោះរូបបដិមានេះ ជាងគាត់ឆ្លាក់ មិនទាន់ត្រូវព្រោះរូប ដែលកំពុងធ្វើ គឺជារូបព្រះផ្ចាញ់មា មិនមែន រូបត្រាស់ដឹងទេ ” ។
ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើរូបបដិមាជា រូបព្រះផ្ចាញ់មានេះ ត្រូវរុះរើឬក៏រក្សាទុក ហើយសាងសង់រូបបដិមាត្រាស់ ដឹងលើទីតាំងផ្សេង ឬយ៉ាងណានៅឡើយនោះទេ៕