បើយោងតាម សេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល កម្ពុជា នៅព្រឹកថ្ងៃសុក្រទី ១០ ខែកញ្ញា ឆ្នាំ២០២១នេះ បាន បញ្ជាក់ពីការរកឃើញ ករណីវិជ្ជមាន វីរុសកូវីដ-១៩ថ្មីចំនួន ៦៦០នាក់ ខណៈឣ្នកជា សះស្បើយចំនួន ៤១៧នាក់ និងករណីស្លា.ប់ ១២នាក់។
សូមជម្រាបថា នៅក្នុងសេចក្ដី ជូនដំណឹងរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ រកឃើញ អ្នកឆ្លងថ្មី ៦៦០នាក់ទៀត ជាសះស្បើយ ៤១៧នាក់ និងស្លា.ប់ ១២នាក់៖
– ករណីឆ្លង សហគមន៍ ៥៣៨នាក់– អ្នកដំណើរពី បរទេស ១២២នាក់ គិតត្រឹមព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២១– អ្នកឆ្លងសរុប=98,184 នាក់– អ្នកជាសះស្បើយ=92,912 នាក់– អ្នកស្លា.ប់= 2,019 នាក់
កំណត់សម្គាល់ ៖ក្រសួង សុខា ភិបាល បានផ្ញើលទ្ធផល និងទម្រង់ស្នើ សុំធ្វើ ពិសោធន៍ (Laboratory Request Form) គ្រប់ ករណីវិជ្ជមានកូវីដ-១៩ និងករណី ជាសះស្បើយ ទៅមន្ទីរសុខាភិបាល នៃរដ្ឋបាល រាជធានី-ខេត្ត មន្ទីរពេទ្យ ព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិច ត្រូនិក ដើម្បីគ្រប់គ្រង បន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹង ដល់សាធារណជន អំពីការវិវត្តន៍ នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈអប់រំសុខភាព ដែលអាច ទាញ យកមកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង មកទូរសព្ទទាន់ ហេតុការណ៍ ក្រសួង សុខាភិបាល លេខ ១១៥ ដោយ ឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួង សុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕