ក្រោយលោកអភិបាល ខេត្តបន្ទាយមានជ័យ ទ្រាំលែង បាន រិះគន់ចំៗ ពីភាពខ្វះការ ទំនួលខុសត្រូវការ គ្រប់គ្រង អង្គភាពរបស់ខ្លួន។ ពេលនេះ លោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ត្រូវបាន ក្រុមប្រឹក្សាវិ.ន័យ សម្រេចដកចេញពីតំណែង ដោយតែងតាំងលោកវេជ្ជបណ្ឌិត ទុ បារាំង អតីតអនុប្រធានឱ្យឡើងជាប្រធានថ្មីជំនួស។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការសម្រេចចិត្តដក លោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ នេះ ដោយសារខ្វះ ទំនួលខុសត្រូវក្នុងការ គ្រប់គ្រងរបស់លោក ជាប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ហើយរឿងនេះក៏ដឹងដល់សម្តេចតេជោផងដែរ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយពីមាន រឿងក្នុងករណីខ្វះទំនួលខុសត្រូវក្នុងការគ្រប់គ្រងរបស់លោកប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី រួចមក ក្រុមប្រឹក្សាវិន័យ បានបើកកិច្ចប្រជុំ ហើយបានសម្រេចផ្តល់ទំនុកចិត្តដល់លោកបណ្ឌិត ទុ បារាំង អនុប្រធានឱ្យឡើងជាបេក្ខជនប្រធានថ្មី។
ឥឡូវរដ្ឋបាលខេត្ត បានសម្រេចតែងតាំង លោកចក្ខុបណ្ឌិត ទុ បារាំង ជាប្រធានពេញសិទ្ធិ តែម្តង អត់ចាំបាច់ឆ្លង កាត់ ប្រធានស្តីទី ឬអនុប្រធាន ក្តាប់ រួមអីទេ»។សូមបញ្ជាក់ថា ការដកលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ចេញពីតំណែង ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី គឺធ្វើឡើង
ក្រោយពីលោកអ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការ រិះគន់ថា «កាលពីយប់ ម៉ោង១០៖០៥នាទី បានទៅបរិច្ចាគឈាម ដើម្បីជួយស.ង្រ្គោះលោក អិន លីអាន មានឋានន្តរស័ក្តិវរសេនីយ៍ទោ ជាក្រុមការងារអង្គរក្សសម្តេចតេ ជោ ដែលមានបេសកកម្ម នៅខេត្តបន្ទាយមានជ័យ ដែលត្រូវធ្វើការ វះ.កា.ត់.នៅមន្ទីរពេទ្យខេត្តមង្គលបូរី
ស្របពេលនោះ លោកប្រធានមន្ទីរពេទ្យបានប្រាប់ថា ជាគោលការណ៍ត្រូវរកអ្នកឱ្យឈា.ម.ជំ.នួ.ស និងបង់.ថ្លៃសេវា.ជាមុនធ្វើការ.វះ.កា.ត់ ទោះអ្នកជំងឺ.ធ្ង.ន់.ក៏ដោយ តើការគ្រប់គ្រង.របៀបនេះ គួរត្រូវសម្រេចយ៉ាងម៉េច.ចំពោះអ្នកគ្រប់គ្រង.ដែលមិនគិតពីក្រមសីលធម៌ និងមិនចេះចាត់ចែងការងារ ហើយមិនមែនលើកទីមួយទេ គឺច្រើនលើកហើយ.ដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំលើការផ្តល់.សេវា.របស់ប្រធានមន្ទីរពេទ្យខេត្តមួយនេះ»៕