ក្រុមអ្នកវិទ្យាសាស្ត្រថៃ បានលើកឡើងថា ញើសនៅក្លៀក អាចផ្តល់ ឱ្យយើងដឹងថា អ្នកនោះមាន ឆ្លងកូវីដ-១៩ ដែរឬទេ?
តាមការ ស្រាវជ្រាវថ្មីបំផុត របស់ក្រុមអ្នកវិទ្យាសាស្ត្រថៃ បានឱ្យដឹងថា ញើសនៅក្រោម ក្លៀកអាចជា សញ្ញាបង្ហាញ ឲ្យឃើញថា អ្នកមានផ្ទុគកូវីដ-១៩ ដែរឬទេ ។
ក្រុមអ្នកវិទ្យាសាស្ត្រកំពុងតែផលិត ឧបករណ៍ចល័តអាច ធ្វើតេស្តរកកូវីដ-១៩ តាមរយៈញើស នៅក្លៀក។ ការសាកល្បង ត្រូវបានធ្វើឡើងនៅក្នុង សប្តាហ៍នេះ ចំពោះអាជីវករលក់ បន្លែ នៅក្នុង ទីក្រុងបាងកក។លោក Chadin Kulsing មកពីម ហាវិទ្យាល័យ Chulalongkorn ក្នុងទីក្រុងបាងកក បានឱ្យដឹងថា ញើសដែល ចេញពីខ្លួនអ្នកផ្ទុកកូវីដ-១៩ បានបញ្ចេញ សារធាតុខុសពី អ្នកមិនផ្ទុកជំងឺកូវីដ-១៩ ។ ការរកឃើញនេះអាចជួយឱ្យយើងផលិតបានឧបករណ៍ដើម្បីធ្វើតេស្តញើសចេញពីក្លៀក ដែលបង្កចេញពីវីរុសកូវីដ-១៩ ។
លោក Chadin បានបញ្ជាក់ថា វិធីសាស្ត្រធ្វើតេស្តរក កូវីដ-១៩ តាមញើសចេញពីក្លៀក មានប្រសិទ្ធភាព ដល់ទៅ៩៥% ក្លាយ ទៅជាវិធីសាស្ត្រធ្វើតេស្តប្រកប ដោយប្រសិទ្ធភាព ងាយស្រួល និងមានតម្លៃថោក ទៀតផត ។ ប៉ុន្តែឧបករណ៍ នេះស្ថិតនៅក្នុងដំណាក់កាលសាកល្បង នៅឡើយទេ មិនទាន់ អាចប្រើប្រាស់ ជាផ្លូវការនៅឡើយ។
អ្នកវិទ្យាសាស្ត្រថៃបាន លើកឡើងថា អ្នកធ្វើតេស្ត នឹងដាក់ សំឡីនៅក្នុងក្លៀក រយៈពេល ១៥នាទី ក្រោយមកដាក់ ចូលក្នុងកែវ ដែលស.ម្លា.ប់មេរោគ ដោយកាំរស្មី UV ។ ក្នុងរយៈពេលតែ ៣០វិនាទីប៉ុណ្ណោះ នឹង ចេញនូវលទ្ធផល ៕