អនុលោមតាម លិខិតរបស់ រាជរដ្ឋាភិបាល លេខ ៤៨២ សជណហន ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ អគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា (អគរ សូមជូនដំណឹង ដល់សាធារណជន ជាពិសេស ម្ចាស់ យានយន្តជ្រក ក្រោម ស្លាក លេខផ្សេងៗ និងគ្មាន ពន្ធ និងអាករ នាំចូល មេត្តាជ្រាប ថា អគរ នឹងអនុវត្តការ ប្រមូល ពន្ធ និងអាករនាំចូលលើយានយន្តគ្មានពន្ធទាំង នោះ តាមគោលការណ៍ និងយន្តការ ដូចខាងក្រោម៖
១. ស្លាកសកម្មភាពប.ង្ក្រាបយាន យន្តនៅភូមិសាស្ត្រក្នុងប្រទេស មួយរយៈ (លើកលែងតែតំបន់ តាមព្រំដែន) ចាប់ពីពេលនេះ តទៅ ដើម្បីទុកពេល ឲ្យម្ចាស់យាន យន្តជ្រក ក្រោមស្លាក លេខផ្សេងៗ និងមិនទាន់ មានពន្ធ និង អា ករនាំ ចូល រួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករ តាម ច្បាប់ជាធរមាន ។
២. ដើម្បីជាការលើក ទឹកចិត្តឲ្យម្ចាស់ យានយន្តចូលខ្លួន មកបំពេញ កាតព្វកិច្ចពន្ធ និងអាករឱ្យបាន ទាន់ពេល វេលា ម្ចាស់យានយន្តនឹង ទទួលបានការអ.នុគ្រោះបន្ធូរ បន្ថយពន្ធចំនួន ១៣% នៃទឹកប្រាក់ពន្ធ អាករសរុប ដែលត្រូវ បង់ ។ ការ បន្ធូរបន្ថយនេះមាន ឱសានវាទ ឲអនុវត្តត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងមិន គ្របដណ្តប់ លើយានយន្តមាន ឆ្នាំផលិត ២០២១ ឡើយ ។
ចាប់ពីថ្ងៃទី០១ ខែ មករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២ ដែលជាថ្ងៃឱសាន វាទចុង ក្រោយនៃ ការអនុញ្ញាតឲ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់យាន យន្ត ត្រូវបំពេញ ការព្វកិច្ចពន្ធ និងអាករ ពេញលេញ ដោយគ្មានការអ.នុគ្រោះបន្ធូរបន្ថយពន្ធឡើយ ។
៣. ចំពោះរថយន្ត ចង្កូតស្តាំ ម្ចាស់រថយន្តត្រូវមក តម្កល់ប្រាក់ កក់ស្មើនឹង ប្រាក់ពន្ធ និងអា.ករសរុប ដក ១០% និងត្រូវយករថយន្តកែចង្កូតពីស្ដាំម កឆ្វេងឱ្យបានរួចរាល់ យ៉ាងយូរបំផុតត្រឹម ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ។ បន្ទាប់ពីបាន ប្តូរចង្កូតរួច ម្ចាស់រថយន្តអាចទទួល បង្កាន់ដៃពន្ធ និងលត្តាបត្រ័ រថយន្តពីមន្ត្រីគយ។
៤. អនុញ្ញាតឲ្យសាខា និងការិយាល័យគយ និង រដ្ឋាករនៅទូទាំងប្រទេស ទទួលការបង់ពន្ធ និងអាករលើ យានយន្តជ្រកក្រោមស្លាកលេខផ្សេងៗ និងមិនទាន់ បានបំពេញ កាតព្វកិច្ចពន្ធ និងអាករ ។
៥. ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២ តទៅ យានយន្តគ្មានពន្ធ ដែលប.ង្ក្រាបបាន នឹងតម្រូវឲ្យ បង់ពន្ធ និងអាករ រួមទាំងប្រាក់ពិន័យតាមលិខិត បទដ្ឋានជាធរមាន ។ ចំពោះរថយន្ត ចង្កូតស្តាំ ដែលជាប្រភេ.ទរថយន្ត ហាមឃា.ត់នាំចូល ក្នុង ករណីប.ង្ក្រាបបាននឹងត្រូវក.ម្ទេចចោល ឬដោះបំ.បែ.ក.ជាគ្រឿង បន្លាស់ ។
អាស្រ័យហេតុនេះ សូមម្ចាស់យាន យន្តគ្មានពន្ធទាំងអស់ រួសរាន់ ដោយស្ម័គ្រចិត្ត ចូលមកបំ.ពេញកាតព្វកិច្ច ពន្ធ និងអា.ករនាំចូលឱ្យបានទាន់ ពេលវេលាតាមគោលការណ៍ និងយន្តការ ដូចមានក្នុង សេចក្តីជូនដំណឹងនេះ។
សូមជម្រាបជូន ផងដែរថា, ពាក់ព័ន្ធនឹងករណីការនាំចូល រថយន្តចង្កូតស្តាំក៏ដូចជារថយន្តអត់.ពន្ធ គួរណាស់តែមេ.គយទូទាំងប្រទេសមេត្តាពិចារណាផង.តើការចូលរៀនដោយសារអ្នកណា ?៕