អនុគណៈកម្មការ ស្រាវជ្រាវ និង តាមដានជំងឺកូវីដ-១៩ បានផ្ដល់ព័ត៌មានឱ្យបាន ដឹងថា នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២១ ក្រុមគ្រូពេទ្យសម្ដេច តេជោ ប្រឆាំងជំងឺកូវីដ-១៩ បានចុះយក សំណាក លោកគ្រូ-អ្នកគ្រូ តាមសាលារៀន ដើម្បី សុវត្ថិភាព ក្នុងការត្រៀមបើកសាលារៀន នៅក្នុងភូមិសាស្ត្ររាជ ធានីភ្នំពេញ នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ ។
ជុំវិញការយកសំណាកនេះ មហាជនក៏បា នសូមជូនពរលោកគ្រូអ្នកគ្រូ ដែលបានយក សំណាកទាំងអស់ អវិជ្ជមាន និង ជូនពរឱ្យមានសុខភាពល្អ ជៀសចាកឆ្ងាយ ពីជំងឺកូវីដ-១៩ ដើម្បីឱ្យការបើកដំណើរការ សាលារៀននៅថ្ងៃ ខាងមុខ ប្រកបទៅ ដោយរលូន និង មានសុវត្ថិភាពបំផុត។
គួរឱ្យដឹងផងដែរថា កន្លងមកថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច អនុញ្ញាតឱ្យបើក ដំណើរការ ឡើងវិញ នូវគ្រឹះស្ថានសិក្សា សាធារណៈ និង ឯកជន សម្រាប់កម្រិត អនុវិទ្យាល័យ និង វិទ្យាល័យ ទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ថ្ងៃទី ១៥ កញ្ញា ឆ្នាំ ២០២១ នេះតទៅ។
ដូច្នេះសូមសិស្សានុសិស្ស ចូលរួមអនុវត្តន៍វិធា នការនានា ដែលបានដាក់ចេញឱ្យបាន ខ្ជាប់ខ្ជួន ដើម្បីឈាន ទៅដល់ការ កាត់ផ្ដាច់ខ្សែចម្លង មេរោគកូវីដ-១៩ នៅក្នុង សហគមន៍កម្ពុជា៕