ប្រធាន មណ្ឌលព្យាបាលជំងឺ កូវីដ១៩ ស្តាតអូឡាំពិក បានឱ្យដឹងថា បច្ចុប្បន្ននេះ មានអ្នកជំងឺកូវីដ ១៩ ប្រភេ.ទ.អាល់ហ្វាជិត ២០០០នាក់ កំពុងសម្រាក ព្យាបាលជំងឺ នៅមណ្ឌលព្យាបាល ស្តាតអូឡាំពិក ក្នុងនោះមាន អ្នកជំងឺមាន សភាព.ធ្ង.ន់.ធ្ងរប្រមាណជិត ៣០០នាក់ ភាគច្រើនជា មនុស្សចាស់ ដែលមាន ជំងឺប្រចាំកាយច្រើន។
លោក សាស្ត្រាចារ្យ ញឹប អង្គាបុស្ស ប្រធាន មណ្ឌលព្យាបាលជំងឺកូវីដ១៩ ស្តាតអូឡាំពិក បានមានប្រសាសន៍ កាលពីថ្ងៃទី១០កញ្ញានេះថា មណ្ឌលព្យាបាលជំងឺ កូវីដ១៩ ស្តាតអូឡាំពិកនេះ អាចដាក់អ្នកជំងឺ បានប្រមាណជិត ៥០០០គ្រែ ដែលជាមណ្ឌលធំ ជាងគេ នៅកម្ពុជា សម្រាប់ទទួលការព្យាបាល អ្នកជំងឺកូវីដប្រភេ.ទអាល់ហ្វា។ ចំណែកជំងឺកូវីដ១៩ ប្រភេ.ទដែលតា យើងមិនទទួលទេព្រោះ មានមណ្ឌលផ្សេង។
លោកសាស្ត្រាចារ្យបាន បន្តថា គិតត្រឹមព្រឹកថ្ងៃទី១០កញ្ញា នៅមណ្ឌលមាន អ្នកជំងឺកំពុងសម្រាកព្យាបាល ចំនួន ១៨៨៦នាក់ ក្នុងនោះមានអ្នកជំងឺចំនួន ២៧០នាក់ មានសភាពធ្ង.ន់ធ្ងរ.ដាក់.អុកស៊ីហ្សែន ហើយក្នុងចំណោមនោះ បានបញ្ជូន មកពីមណ្ឌលព្យាបាល ព្រីមៀសែនសុខ ប្រមាណជិត ៨០០នាក់ ដោយសារក្រសួងបានយកមណ្ឌលព្រីមៀ ទុកសម្រាប់ព្យាបាលអ្នកជំងឺបំប្លែងថ្មីប្រភេ.ទដែលតាវិញ។
លោកសាស្ត្រាចារ្យបាន បន្តទៀតថា បច្ចុប្បន្ននេះ ចំនួនអ្នកជំងឺចូលសម្រាកក្នុង មណ្ឌលមានការ ថយចុះ ត្រឹមប្រមាណ ៥០នាក់ ប៉ុណ្ណោះក្នុង១ថ្ងៃ បើធៀបកាល ពីផ្ទុះដំបូង ដែលមានរហូតដល់ ២០០ទៅ ៣០០នាក់ឯណោះ។ ចំណែកអ្នកជា សះស្បើយវិញ ក៏មានចំនួនប្រហាក់ប្រហែល ៥០នាក់ផងដែរ ក្នុង១ថ្ងៃ។
លោកសាស្ត្រាចារ្យបាន បន្ថែមទៀតថា នៅថ្ងៃ១០ ខែកញ្ញា មានករណីស្លា.ប់ចំនួន ៣នាក់ ដែលជាមនុស្សមាន វ័យ ចំណាស់មានជំងឺប្រចាំកាយច្រើន។ ប៉ុន្តែកន្លងមក ក៏មានអ្នកជំងឺវ័យក្មេង បានស្លា.ប់ដែរ ដោយសារមាន ជំងឺប្រ.ចាំកា.យ.និងមានទ.ម្ងន់១០០គីឡូ។
យ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យបាន បញ្ជាក់ថា មានអ្នកជំងឺវ័យចំណាស់ខ្លះ ក៏បានជាសះស្បើយដែរ ដោយសារអាស្រ័យទៅលើស្ថានភាពអ្នកជំងឺម្នាក់ៗ និងគាត់ខិតខំប្រឹងប្រែងជម្នះ ក្នុងការព្យាបាលព្រមទាំងមានក.ម្លាំងចិត្តពីខាងក្រៅផង។ លោកសាស្ត្រាចារ្យបានគត់ សម្គាល់ថា អ្នកជំងឺស្រាលៗអាចព្យាបា លជាសះស្បើយមានរយៈពេលពី ១០ទៅ១៥ថ្ងៃនិងអ្នកជំងឺ
ដែលមានសភាពធ្ង.ន់ធ្ងរ.អាចអូ.ស.ប.ន្លាយរហូតដល់ទៅជាង ១ខែឬលើសនេះ ក៏មានទៅតាមស្ថានភាព អ្នកជំងឺម្នាក់ៗ។ គិតមកទល់នឹងពេលនេះ មណ្ឌលព្យាបាលជំងឺ កូវីដ-១៩ នៅរាជធានីភ្នំពេញ ថយចុះចំនួន ៦មណ្ឌល ពោលគឺនៅសល់ ១១មណ្ឌល ខណៈកាលពីមុនមាន ចំនួន ១៧មណ្ឌល។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ បានបញ្ជាក់ថា ការថយចុះ ចំនួនមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ដោយសារហេតុផល ៣យ៉ាង ដែលក្នុងនោះ ទី១ ការថយចុះនៃចំនួនអ្នកឆ្លង ទី២ អ្នកឆ្លងជំងឺកូវីដ-១៩ ស្ថិតក្នុងសភាពកម្រិតស្រាល បានសម្រាកព្យាបាលនៅតាមផ្ទះ និង ទី៣ អ្នកជំងឺដែលនៅតាមមណ្ឌល ត្រូវបានព្យាបាលជាសះស្បើយច្រើន។
លោក ម៉េត មាសភក្តី បានបញ្ជាក់ បន្តថា សម្រាប់មណ្ឌលព្យាបាល ដែលជាសាលារៀនចំនួន ២កន្លែង ដែលនៅសល់ ក្នុងចំណោម ១១មណ្ឌលនោះ អាជ្ញាធរ ក៏បានត្រៀមរៀបចំ បញ្ជូនអ្នកជំងឺ និងអ្នកធ្វើចត្តាឡីស័ក ចេញពីសាលាទាំង ២នេះទៅទីតាំងផ្សេង ដើម្បីត្រៀម សម្រាប់ការ បើកដំណើរការ សាលារៀនឡើងវិញ ផងដែរ។
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ សាលា រាជធានីភ្នំពេញមាន មណ្ឌលព្យាបាល អ្នកជំងឺបំប្លែង ខ្លួនថ្មី Delta ចំនួន៥រួមមាន មណ្ឌលព្យាបាល ព្រីមៀសែនសុខ មណ្ឌល ព្យាបាលមង្គលឧត្តម មណ្ឌលព្យាបាល វិទ្យាល័យជាស៊ីម សាមគ្គី មណ្ឌលព្យាបាល សែនសុខ១ អតីតពិភពថ្មី សែនសុខ និងមណ្ឌល ព្យាបាលចាក់អង្រែ៕