ក្រុមហ៊ុន Sinopharm កំពុងធ្វើការលើការ ផលិត ថ្នាំគ្រាប់ ពីរប្រភេទ ដែលអាច ព្យាបាលជំងឺ កូវីដ -១៩ ជាពិសេស។លោក Zhang Yuntao អនុប្រធាននិង ជាប្រធានអ្នកវិទ្យាសាស្ត្រ នៃក្រុមហ៊ុន China National Biotec Group (CNBG) ដែល ជាបុត្រសម្ព័ន្ធរបស់ Sinopharm បាននិយាយថា ថ្នាំនេះ មានប្រសិទ្ធភាព ជាចម្បងលើអ្នកជំងឺ ដែលមានរោគ សញ្ញាស្រាល ឬមធ្យម។ វាផ្អែកលើទិន្នន័យ ពីការប្រើប្រាស់ គ្រាអាសន្នរបស់ថ្នាំនេះ និងការសាកល្បង នាពេលបច្ចុប្បន្ន។
ថ្នាំទាំងពីរ ដែលត្រូវបាន បង្កើតឡើងដោ យផ្អែកលើប្រភេទប្រូតេអ៊ីននៅក្នុងកោសិកា នៃប្រព័ន្ធភាពស៊ាំរបស់ មនុស្សនិងការក្លូនអង់ទីគ័រ ត្រូវបានប្រើដើម្បីបន្សាប មេរោគ និងកាត់បន្ថយការផ្ទុកវីរុស នៅក្នុងខ្លួនមនុស្ស។ នេះបើតាម ការលើកឡើងរបស់លោក Zhang ប្រាប់ ទូរទស្សន៍ CCTV កាលពីថ្ងៃសៅរ៍ទី១១ ខែកញ្ញា។
កាលពីដើមខែនេះ ក្រុមហ៊ុន Sinopharm បានឲ្យដឹងនៅក្នុងពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិចិនឆ្នាំ២០២១ថា ថ្នាំព្យាបាល កូវីដដំបូងគេបង្អស់របស់ ពិភពលោក ដែលផ្អែកលើប្រភេទប្រូតេអ៊ីន នៅក្នុងកោសិកានៃប្រព័ន្ធភាព ស៊ាំរបស់ មនុស្ស បង្កើតឡើងពីប្លាស្មាពីអ្នក ជំងឺកូវីដ១៩ ដែលបាន ជាសះស្បើយ នឹងត្រូវធ្វើ តេស្តព្យាបាល ហើយពួកគេ កំពុងធ្វើការ យ៉ាងជិតស្និទ្ធជាមួយដៃ គូអន្តរជាតិ។
នេះបង្ហាញថា ក្រុមអ្នកស្រាវជ្រាវ និងផលិតថ្នាំចិន គឺស្ថិតក្នុងចំណោម ក្រុមហ៊ុនឈានមុខគេក្នុង ការស្រាវជ្រាវនិង ផលិតថ្នាំព្យាបាលជំងឺ កូវីដ-១៩៕