ក្នុងរយៈពេល ប៉ុន្មានថ្ងៃមកនេះ មានការចាប់ អារម្មណ៍ជាខ្លាំង ក្រោយពីមានការ ផ្សព្វផ្សាយថា រូបបដិមាឆ្លាក់ នៅជើងភ្នំសំពៅ ដែលកំពុងតែ សាងសង់ជិត រួចជាស្ថាពរហើយនោះ បែរជាជាងបាន ធ្វើខុសពី គោលបំណង ដែលគេ ចង់បាន គឺសាងសង់ជា រូប បដិមាផ្ចាញ់ព្រះ ខណៈអ្វីដែលគេ គម្រោង សាងសង់នោះ គឺជារូប បដិមាត្រាស់ដឹង។
ឆ្លងតាមការសាង សង់រូបបដិមានេះ ក្រុមជាងចម្លាក់ បានលើកឡើងថា ការឆ្លាក់តាមជញ្ជាំង ភ្នំសំពៅ ប្រើរយៈពេល រហូតដល់១២ឆ្នាំ ដោយសារតែ ថ្មភ្នំនេះ មានផលលំបាក ខ្លាំង ដូចជាថ្មមាន សភាពរឹងមាំ ហើយវា ផុយស្រួយ ទើបត្រូវប្រើរយៈពេលយូរយ៉ាងនេះ។
រហូតមកដល់ ពេលនេះ រូបដិមាសាងសង់ ជិតសម្រេច ជាស្ថាពរហើយ ខណៈបានចាប់ផ្តើមសាងសង់ឡើង តាំង ពីឆ្នាំ២០១២ គ្រោងសម្រេច លទ្ធផល ក្នុងឆ្នាំ២០២១នេះ។ ប៉ុន្តែក៏ត្រូវបានផ្អាក ការសាងសង់ តែម្តង បើ សិនជារុះរើវិញគួរឲ្យ សោក ស្តាយ ខាតទាំងពេលវេលា ខាតទាំងថវិកា។
លោក គុណ សម្បត្តិមុនីរតន៍ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាត់ ដំបង មានប្រសាសន៍ ប្រាប់អ្នកសារ ព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី១៣ ខែកញ្ញានេះថា ពាក់ព័ន្ធនឹង សាងសង់ធ្វើការ ឆ្លាក់រូបបដិមានៅជើងភ្នំសំពៅនោះ គឺអាជ្ញាធរខេត្ត ជាអ្នកអនុញ្ញាតឲ្យសាងសង់។ លោកមានប្រសាសន៍ថា «តាមពិតការងារនេះ មិនគួរសួរ មក ខ្ញុំទេ បានថា មិនគួរសុំ មកខ្ញុំ ព្រោះខ្ញុំមិនមែន ជាអ្នក ផ្ដល់សិទ្ធិឲ្យសាងសង់ទេ គឺជាខេត្ត យើងគួរតែ សួរខេត្តបានត្រូវ»។
ក្នុងរយៈពេលប៉ុន្មាន ថ្ងៃមកនេះ ក្រុមការងារសារព័ត៌មាន កម្ពុជាថ្មី បានព្យាយាមទាក់ ទងមន្ត្រីក្រសួងពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរខេត្តបាត់ដំបង ជាច្រើនរូប។ ប៉ុន្តែមិនមានការ បញ្ជាក់ ឬក៏បកស្រាយអំពី បញ្ហានេះឡើយ។
លោក គុណ សម្បត្តិមុនីរតន៍ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង បានឲ្យដឹងទៀតថា លោកមិន ដឹងថា អាជ្ញាធរខេត្ត នឹងបញ្ឈប់ ការសាងសង់ ឬក៏បន្តយ៉ាង នោះទេ ហើយការផ្ទុះការ ចាប់អារម្មណ៍ រយៈពេលប៉ុន្មាន ថ្ងៃមកនេះ ជាការ បំផុសរបស់អ្នកសារព័ត៌មានប៉ុណ្ណោះ។
លោកលើកឡើងថា «តាមពិតទៅ ខ្ញុំមិនដឹង ថា ខេត្តហ្នឹង គាត់ប ញ្ឈប់ ឬក៏យ៉ាងណា ខ្ញុំអត់ដឹង អាហ្នឹងជាការងារ របស់ខេត្តទេក្នុងការអនុញ្ញាត ហើយរឿងដែលផ្ទុះ រយៈកាលកន្លង មកនេះ ខ្ញុំគិតថា ជាការអ្នកការ បំផុសពីអ្នកកាសែត មកវិញទេ ការងារហ្នឹង ជាការងារផ្ទៃក្នុង របស់ខេត្ត ជាអ្នករៀបចំ ជាអ្នកណែនាំ ដល់ក្រុម ជាង ហើយគោលការណ៍ របស់ខេត្ត គឺខេត្តមានគ ម្រោងរបស់ខេត្តហើយ»។
យ៉ាងណាក៏ដោយលោកគុណ សម្បត្តិមុនីរតន៍ ធ្លាប់បានឆ្លើយតបសំណួរភ្នាក់ងារ សារព័ត៌មានកម្ពុជាថ្មីថា សំណង់រូប បដិមានេះ ជាងឆ្លាក់ខុស បច្ចេកទេស ព្រោះរូបបដិមា កំពុងធ្វើជា រូបព្រះផ្ចាញ់មា មិនមែនរូបត្រាស់ដឹងទេ។ តែលោកមិនបាន បញ្ជាក់ថា តើរូបបដិមាជា រូបព្រះផ្ចាញ់មានេះ ត្រូវរុះរើ ឬក៏រក្សាទុក ហើយសាងសង់ រូបបដិមាត្រាស់ដឹង លើទីតាំងផ្សេង ឬយ៉ាងណានោះទេ៕