សូមបញ្ឈប់ ជាបន្ទាន់នូវការលក់ដូរដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោកនៅល្ងាច ថ្ងៃទី១៣ កញ្ញា ២០២១អាជ្ញាធរជាតិអប្សរា សូមអំពាវនាវ ឲ្យប.ញ្ឈប់ជាបន្ទាន់នូវ ការប្រកាសលក់ ដីធ្លីក្នុង តំបន់រមណីយដ្ឋានអង្គរ ដែលជា បេតិកភណ្ឌ ពិភពលោក។
សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភព លោកអង្គរ គឺជាតំបន់មានស្ថានីយ បុរាណវត្ថុសំខាន់ៗ ដែលត្រូវការកិច្ចការពារកម្រិត ខ្ពស់បំផុត (តំបន់១) និងជាតំបន់ សម្បូរសំណល់បុរាណវត្ថុដែល ត្រូវការពារទប់ទល់ នឹងនឹង ការប្រើប្រាស់ដីធ្លីផ្តេសផ្តាស និងការអភិវឌ្ឍន៍មិនសម ស្រប(តំបន់២)។
ការលក់ទិញដីធ្លីក្នុងតំបន់ ទាំងនេះ គឺផ្ទុយនឹងច្បាប់ដែលមាន ចែងក្នុងព្រះរាជក្រឹត្យ លេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ ចែងគ្រប់គ្រងតំបន់ សៀមរាបអង្គរ និងសេចក្តីសម្រេច លេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់ បទដ្ឋាននៃការប្រើប្រាស់ ដីធ្លីនៅតំបន់១ និងតំបន់២។
ដើម្បីបានដឹងអំពីទីតាំងតំបន់ ការពារបេតិកភណ្ឌពិភព លោកអង្គរឲ្យបានច្បាស់លាស់ សូមទាញ យកផែនទីតំបន់ ការពារបេតិកភណ្ឌពិភព លោកអង្គរដាក់ចូលក្នុងកម្មវិធីGoogle Earthនៃទូរសព្ទដៃ ឬកុំព្យូទ័ររបស់លោកអ្នក។
ក្នុងករណីមានចម្ងល់ទាំងឡាយណាពាក់ព័ន្ធនឹង ការគ្រប់គ្រងដីធ្លីក្នុងតំបន់ ការពាររមណីយដ្ឋានបេតិកភណ្ឌពិភព លោកអង្គរ សូមទាក់ទងតាម លេខទូរសព្ទ ០៩២ ៨៩ ៩៩ ៦៦ ឬគណនីហ្វេសប៊ុកផ្លូវការអាជ្ញាធរជាតិ អប្សរាដែលមាន ឈ្មោះអាជ្ញាធរជាតិអប្សរា Apsara National Authority ។ រូបភាព៖ អាជ្ញាធរជាតិអប្សរា