អាជីវករផ្សារសាមគ្គី ដែលមានទីតាំងស្ថិត នៅក្នុងឃុំបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ចំនួន ១៤នាក់បានរកឃើញ វិជ្ជមានកូវីដ១៩ នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១នេះ។
កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យក៏ បាន រកឃើញអាជីវករ ផ្សារសាមគ្គី ១៨នាក់វិជ្ជមាន កូវីដ១៩ ផង ក្នុងចំណោមអាជីវករ អ្នកធ្វើតេស្តជាង ៥០០នាក់។ ដូច្នេះគិតត្រឹមព្រឹកនេះ អាជីវករផ្សារ សាមគ្គីចំនួន ៣២នាក់រកឃើញ វិជ្ជមានកូវីដ១៩៕