កាលពីពេលថ្មីៗ នេះរដ្ឋាភិបាលវៀតណាម បានប្រកាសទទួល ចិញ្ចឹមបីបាច់ កុមារ ដែលបា.ត់.ប.ង់.ឪពុកម្តាយដោយសារជំងឺកូវីដ -១៩ក្នុងទីក្រុងហូជីមិញ នឹងទទួលបានការ.ឧបត្ថម្ភប្រចាំខែ រួមទាំងអាហា.រូបករណ៍ និងលើកលែង.ការសិក្សា រហូតដល់ពួកគេមានអាយុ.២២ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយ.របស់សារព័ត៌មាន Vnexpress ។
មន្ត្រីក្រុងបានឲ្យដឹងថា កុមារកំព្រាអាយុ ក្រោម៤ឆ្នាំ នឹងទទួលបានប្រាក់ឧបត្ថម្ភ ៩០០,០០០ ដុង (៣៩.៥០ ដុល្លារ) ក្នុង មួយខែ រហូតដល់ពួកគេឈានដល់ អាយុ៥ឆ្នាំ។ កុមារដែលមានអាយុ ៥ឆ្នាំឡើង នឹងទទួលបាន ប្រាក់ ឧបត្ថម្ភប្រចាំខែ ចំនួន ៥៤ម៉ឺនដុង (២៣.៧២ ដុល្លារ)។
កុមារកំព្រា ក៏នឹងទទួលបានប័ណ្ណធានា រ៉ាប់រងវេជ្ជសាស្រ្ត និងការលើកលែងការសិក្សា រហូតដល់អាយុ ១៦ឆ្នាំ ហើយនឹង មានសិទ្ធិទទួលបានអត្ថប្រយោជន៍ សង្គមរហូតដល់ ពួកគេមានអាយុ ២២ឆ្នាំផងដែរ ប្រសិនបើពួកគេបន្តការសិក្សា។
បច្ចុប្បន្ននេះគ្រប់ សង្កាត់ និងទីក្រុង Thu Duc បានផ្តល់ប្រាក់ ឧបត្ថម្ភពី៣ ទៅ៤លានដុង សម្រាប់កុមារ កំព្រាម្នាក់ៗ ព្រមទាំងសម្ភារៈចាំបាច់មួយចំនួនផងដែរ។ តំបន់ផ្សេងៗ នាយកដ្ឋានអប់រំ និងបណ្តុះបណ្តាល របស់ទីក្រុងហូជីមិញ បានអំពាវនាវ ឲ្យមានការឧបត្ថម្ភ ដើម្បីផ្តល់លទ្ធភាព ឲ្យកុមារទទួលបានឧបករណ៍ អេឡិចត្រូនិកសម្រាប់ ការរៀនតាម អនឡាញ។ លោក Tan បាននិយាយថា ភ្នាក់ងារសង្គម ជាច្រើន កំពុងបង្កើតកម្មវិធី ដើម្បីផ្តល់អាហា រូបករណ៍ដល់កុមារកំព្រា។
ទន្ទឹមនឹងនេះ កុមារដែលកំពុងទទួល ការព្យាបាលជំងឺកូវីដ-១៩ នឹងទទួលបាន ជំនួយទឹកប្រាក់ ១លានដុង, ៨០,០០០ដុង សម្រាប់អាហារប្រចាំថ្ងៃរបស់ពួកគេ ហើយថ្លៃមន្ទីរពេទ្យទាំងអស់ ដែលទាក់ទងនឹងជំងឺរាតត្បាត នឹងត្រូវគេបង់ឲ្យ។
គួរបញ្ជាក់ថា ប្រទេសវៀតណាម បានកត់ត្រាកុមារជាង ១១,៨០០ នាក់ ឆ្លងជំងឺកូវីដ-១៩ គិតត្រឹមដើម ខែកញ្ញា ដោយក្នុងនោះ មានជាង ៣,០០០ នាក់នៅទីក្រុងហូជីមិញ ៕