កំណាត់ផ្លូវជាតិលេខ ៣ ត្រង់ចំណុច កំពត-វាលរេញ ដែលមានការ ខូចខាតខ្លាំង ប្រវែង ២០គីឡូម៉ែត្រ ជាតំបន់ដី ស្អុយ ពិបាកក្នុងការសាងសង់ ឱ្យ ជាប់បានយូរ អង្វែងនោះ, លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការ បរទេសចិន បានថ្លែង ប.ញ្ជាក់ថា ប្រទេសចិន នឹងបញ្ជូនអ្នកបច្ចេកទេស ជំនាញ មកសិក្សា ផ្លូវជាតិលេខ៣ ត្រង់ចំណុចនេះ។
ការបញ្ជាក់ អំពីការជួយជួសជុល កំណាត់ផ្លូវដែលខូច ខាតខ្លាំង ប្រវែង ២០គីឡូម៉ែត្រ ចន្លោះ កំពត-វាលរេញ នេះ ធ្វើឡើងនាព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងជំនួបសន្ទនា និងអាហារការងារ ពេលព្រឹក (Working Breakfast) ជាមួយ ឧប នាយករដ្ឋមន្ត្រី ហោ ណាំហុង សហប្រធាន គណ:កម្មាធិការ សម្រប សម្រួលអន្តរ.រដ្ឋាភិបាលកម្ពុជា-ចិន និង ឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន។
គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ ប្រវែង ២០គីឡូម៉ែត្រនេះ, លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ការខូចខាតលាត សន្ធឹង មានប្រវែង២០គីឡូម៉ែត្រ ប៉ុន្តែក្នុងនោះ មានកំណាត់ ផ្លូវប្រវែង ១៥គីឡូម៉ែត្រ ខូចដោយសារ តែស្ថានភាពកសាងគ្រឹះមិនបាន រឹងមាំ ខណៈប្រវែង ៥គីឡូម៉ែត្រ ភ្ជាប់ ទៅផ្លូវបំបែក វាលរេញ
ស្ថានភាពដីខាងក្រោម ស្អុយ ជម្រៅដល់ទៅ ១៨ម៉ែត្រ ដែលជា ដើមចម ចម្បងមួយនាំឱ្យផ្លូវ សាងសង់ហើយ តែងតែ ខូចទៅវិញ, ប៉ុន្តែទោះជា យ៉ាងណាក៏ដោយ តាមរយៈ លោក វ៉ាង យី អ្នកជំនាញ ចិន នឹងចុះ មកពិនិត្យជួសជុល ឡើងវិញ ឆាប់ៗ នេះ៕