នាមុននេះ បន្តិចរដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញ សេចក្ដីជូនដំណឹងឲ្យដឹងថា មុនដំណើរការ នៅថ្ងៃ ស្អែកនេះ អាជ្ញាធររាជធានីភ្នំពេញ បានប្រកាស រកឃើញគ្រូ និងបុគ្គលិកអប់រំ ២៤ នាក់វិជ្ជមានកូវីដ-១៩ ក្នុងចំណោម គ្រូ និងបុគ្គលិកសរុប ១០ ៤១៩ នាក់ ដែលបាន ធ្វើតេស្តរហ័ស។
គួរបញ្ជាក់ថា សិស្សានុ សិស្សចំនួន ១៣៩ ៥៧៨ នាក់ នឹងត្រូវចូលរៀនវិញ នៅតាមអនុវិទ្យាល័យ និងវិទ្យាល័យ ទាំង ២២៧ ទីតាំង ចាប់ពីថ្ងៃទី ១៥ ខែកញ្ញា នៅរាជធានី ភ្នំពេញ។
ក្រសួងអប់រំយុវជន និងកីឡាបានណែនាំ ដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន មិនគួរអនុញ្ញាត ឱ្យអ្នកសិក្សា និងបុគ្គលិកអប់រំ ដែល មិនបានចា.ក់.វ៉ា.ក់.សាំ.ងប.ង្ការជំងឺកូវីដ-១៩ចូល ក្នុងបរិវេណគ្រឹះស្ថានសិក្សា ឬ ការរៀនតាមបណ្តុំឡើយ។
នៅក្នុងសេចក្ដីណែនាំស្តីពីគោលការណ៍.ប្រតិបត្តិស្តង់ដារសម្រាប់ការលើក.កម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ក្នុងការ.បង្រៀន និងរៀន.តាមបណ្តុំ សម្រាប់គ្រឹះស្ថាន.សិក្សាសាធារណៈ និងឯកជនចុះថ្ងៃទី.១៣កញ្ញានេះ លោក បណ្ឌិត សភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង.អប់រំយុវជន.និងកីឡាបានមានប្រសាសន៍.ថា អ្នកសិក្សា និងបុគ្គលិក.អប់រំត្រូវចា.ក់.វ៉ា.ក់.សាំ.ងប.ង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗ.គ្នាហើយត្រូវបង្ហាញប័ណ្ណចា.ក់.វ៉ាក់សាំង.បង្ការជំងឺកូវីដ-១៩ មុនពេល.ចូលគ្រឹះស្ថានសិក្សា។
លោករដ្ឋមន្ត្រីបន្តថា « អ្នកសិក្សា និងបុគ្គលិកអប់រំ ដែលមិនបានចា.ក់.វ៉ាក់សាំងប.ង្ការជំងឺកូវីដ-១៩. មិនគួរអនុញ្ញាតឱ្យចូល ក្នុងបរិវេណគ្រឹះស្ថានសិក្សា ឬ ការរៀនតាមបណ្តុំ ប៉ុន្តែត្រូវ.បង្រៀននិងរៀនតាម.ប្រព័ន្ធអន.ឡាញ ចំពោះអ្នកសិក្សា និងបុគ្គលិកអប់រំដែលមានជំងឺ.ប្រ.ចាំ.កាយ ឬអាយុច្រើន គួរអនុញ្ញាត.ឱ្យបង្រៀន និង រៀនតា.មប្រព័ន្ធអនឡាញ»។ .
លោករដ្ឋមន្ត្រីបានណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន.ត្រូវរៀបចំផែនការធ្វើតេស្តរហ័ស.តាមបែបជម្រើសដោយចៃដន្យ ដែលមាន.លក្ខណៈជាវដ្ត និង សមស្របនឹងហា.និ.ភ័.យស្ថាប័ន ឬ អង្គភាព និងប្រព្រឹត្តទៅ.ជាប្រចាំ.លើអ្នកសិក្សា និងបុគ្គលិកអប់រំ ចំនួនយ៉ាង.តិច ៥% ទៅ ១០% នៃបុគ្គលិក.អប់រំក្នុង.ស្ថាប័ន ឬ អង្គភាព(ដោយក្នុងសំណាក.នីមួយៗ ត្រូវមានបុគ្គលិកដែលមានទីតាំង.លំនៅឋានក្នុង.តំបន់ខុសៗគ្នា)។
លោករដ្ឋមន្ត្រីបានបន្តថា ផែនការនេះ.គួរធានាថា បុគ្គលិក អប់រំទាំងអស់.ដែលមានវត្តមាន.នៅបរិវេណ.ស្ថាប័ន ឬអង្គភាពទទួលបានការ.ធ្វើតេ.ស្តរហ័សជា.ប្រចាំ(យ៉ាងតិច.១ដងក្នុងចន្លោះ ១ ទៅ២សប្ដាហ៍ កំណត់.បុគ្គលិក.ដែលមានហា.និ.ភ័យខ្ពស់ដូចជាបុគ្គលិក.ដែលមាន.ការប្រាស្រ័យ.ទាក់ទង.ជាមួយបុគ្គលិកផ្សេង.ទៀតឬមនុស្សក្រៅស្ថាប័ន.ឬអង្គភាពច្រើន រួចធ្វើតេស្តរហ័សឱ្យញឹកញាប់.លើបុគ្គល ទាំងនោះ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ប្រសិនបើមាន.ករណីវិជ្ជមាន ឬមានការផ្ទុះ.ជំងឺកូវីដ-១៩ ត្រូវអនុវត្តតាម.គោលការណ៍.ណែនាំប្រតិបត្តិ ស្តីពីការ.ប្រើប្រាស់.តេស្ដរហ័.សរកអង់.ទីហ្សែនកូវីង-១៩។
ក្នុងករណីមាន.លទ្ធផលតស្ដរហ័ស.វិជ្ជមានលើ.បុគ្គល ដែលត្រូវបានចាត់ទុកថា.ជាបុគ្គលមានហានិ ភ័យ សា្ថប័ននោះ.ត្រូវដាក់បុគ្គលនោះនៅ.ដោយឡែកនិង.ស្នើឱ្យមានការធ្វើ តេស្តPCRបញ្ជាក់មុននឹង.បញ្ជូនបុគ្គលនោះ.ទៅព្យាបាល.ហើយ អាជ្ញាធរមានសមត្ថកិច្ច អាចផ្ដល់ការ.សម្របសម្រួលកិច្ចសហការ.និងគាំទ្រ ទាំងធនធាន ឧបករណ៍.សម្ភារនិងបច្ចេកទេស ។
លោករដ្ឋមន្ត្រីបាន.បន្តែមថា លើសពីនេះទៀតត្រូវ.បង្កើតគណៈកម្មការសុខភាព.សិក្សានៅតាមគ្រឹះស្ថាន.សិក្សានិងរៀបចំបន្ទប់សុខភាពក្នុងគ្រឹះស្ថានសិក្សា.ដោយបំ.ពាក់នូវសម្ភារៈ.ចាំបាច់សម្រាប់ស.ង្គ្រោះបឋម ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ត្រូវវាស់ស្ទង់កម្ដៅអ្នក.សិក្សា បុគ្គលិកអប់រំ និងអ្នកដទៃទៀត.មុនអនុញ្ញាតឱ្យចូលបរិវេណគ្រឹះស្ថានសិក្សាហើយអ្នកសិក្សា និងបុគ្គលិក.អប់រំត្រូវពាក់ម៉ាស់.ឱ្យបានជាប្រចាំ ដែលអាច.ប.ង្ការការឆ្លង រាតត្បាតនៃជំងឺកូវីដ-១៩ ហើយត្រូវទុកដាក់ក្នុង.ធុងសំរាមឱ្យបានត្រឹមត្រូវបន្ទាប់.ពីការប្រើប្រាស់រួចនិងរៀបចំ.ឱ្យមានគ.ម្លាតសុវត្ថិភាពនៅគ្រប់ទីតាំងរៀនតាម.បណ្ដុំ ក្នុងគ្រឹះស្ថានសិក្សា រួមទាំងទីតាំងតុ កៅអី ក្នុងបន្ទប់រៀន យ៉ាងតិច ១ម៉ែត្រកន្លះពីគ្នា ដោយកំណត់រូបភាព ជាការរៀនតាមបណ្តុំ ដែល មានចំនួនតិចជាង ១៥ នាក់ ។
ចំណែកសិស្សទាំងអស់ត្រូវមានទឹកស្អាតសម្រាប់ ទទួលទានយ៉ាងតិច ៥០០មីលីលីត្រ ក្នុងមួយវេនសិក្សា ដោយយក ពីផ្ទះឬពីប្រភពផ្សេងទៀត។ ត្រូវមានបង្គន់ អនាម័យដែលអាច ប្រើប្រាស់បាន យ៉ាងតិចមួយ សម្រាប់សិស្សប្រុសនិងមួយ សិស្សស្រីក្នុងគ្រឹះស្ថានសិក្សា។
ក្រៅពីនេះអ្នកសិក្សា និងបុគ្គលិក អប់រំទាំងអស់ គួរយកចំណី អាហារ និងទឹកពីផ្ទះរៀងៗខ្លួន ដើម្បីទទួលទាន នៅតាមគ្រឹះស្ថានសិក្សា និងមិនត្រូវចែកម្ហូប អាហារគ្នា អង្គុយជិតគ្នាពេលបរិភោគ ដើម្បីរក្សាកម្លាត សុវត្ថិភាព ផ្អាកការលក់ ចំណីអាហារនៅខាងក្នុងនិងខាងក្រៅជាប់គ្រឹះស្ថានសិក្សា រហូតមានការណែ នាំជាថ្មី។ ក្នុងករណីដែលមានការអនុវត្ត កម្មវិធីផ្ដល់អាហារតាមសាលារៀន ដែលមានស្តង់ដារ សុវត្ថិភាពខ្ពស់គ្រឹះស្ថានសិក្សាអាច ពិចារណាអនុវត្តបាន ដោយមានការយល់ព្រមជាមុនពីអាជ្ញាធរអប់រំឬស្ថាប័ន មានសមត្ថកិច្ច។
គួរបញ្ជាក់ថា ការចេញគោលការណ៍ ប្រតិបត្តិស្តង់ដារសម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាព សិក្សា ក្នុងការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នេះ បានធ្វើឡើងបន្ទាប់ពីរាជធានីខេត្តចំនួនបានចាប់ផ្តើមបើកនិងត្រៀមបើកសាលារៀនឡើងវិញជាបន្តបន្ទាប់ ដូចជាខេត្តព្រះសីហនុបាន បើកនៅថ្ងៃទិ ១៣កញ្ញានេះ រាជធានីភ្នំពេញ ខេត្តកណ្តាល និងពោធិ៍សាត់ប្រកាសបើកដំ ណើរការនៅថ្ងៃទី ១៥កញ្ញាខណៈខេត្តកំពង់ចាមបើកនៅថ្ងៃទី២០កញ្ញា។
ចំណែកខេត្តផ្សេងៗទៀតនៅមិនទាន់កំណត់ថ្ងៃបើកនៅឡើយទេដោយសារសាលា ជាប់ធ្វើជាមណ្ឌលចត្តាឡីស័កនិងមណ្ឌលព្យាបាលជំងឺកូវីដ១៩៕