ឯកឧត្ដម ស ថេត ប្រកាស លេខក្រុមការ ងារ ព័ត៌មាន និងប្រតិកម្មរហ័ស 069 516 999 សម្រាប់ពលរដ្ឋ ដែលទទួលសេវា មិនបានល្អ។
ឯកឧត្ដម ស ថេត : មួយរយះពេលចុងក្រោយនេះ ដោយអនុវត្តតាម ការណែនាំ និងបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ សង្កេតឃេីញថា សមត្ថកិច្ចមូលដ្ឋានតាម បណ្តាអធិការដ្ឋាននគរបាលខណ្ឌ ប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលនៅ ជិតប្រជាពលរដ្ឋ ភាគច្រេីន បានបម្រេីសេវាទូទៅ ជូនប្រជាពលរដ្ឋបានយ៉ាងល្អូ
ដូចជាការទទួលពាក្យបណ្តឹង ការប្រេីប្រាស់ពាក្យសម្តី និងកាយវិការ សមរម្យ ការយកចិត្តក្នុង ការធ្វេីអត្តសញ្ញាណ ប័ណ្ណ សញ្ជាតិខ្មែរ សៀវភៅគ្រួសារ និងសៀវភៅ ស្នាក់នៅ បានឆាប់រហ័ស ជូនប្រជាពលរដ្ឋ ។ ទោះជាយ៉ាងណា ក៏នៅតែមាន មន្ត្រីមួយចំនួនតូច នៅតែអនុវត្តការងារ ខាងលេីមិនទាន់បានល្អនៅឡេីយ
ដូចជាករណីមន្ត្រីប៉ុស្តិ៍មួយចំនួន បានទទួលយកឯកសារ ពីប្រជាពលរដ្ឋមកបំពេញបែបបទ បែរជាទុកចោល អស់រយ:ពេលជាច្រេីនខែ ឆ្នាំ ដោយមិនបាន ធ្វេីជូនប្រជាពលរដ្ឋនោះទេ ។ ភ្លាមៗបន្ទាប់ពី ទទួលបានខំមិនពីប្រជាពលរដ្ឋលេីករណី យឺតយាវទាំងនេះ ក្រុមការងា រព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានទាក់ទងទៅ មន្ត្រីពាក់ព័ន្ធ ដេីម្បីដោះស្រាយ និងធ្វេីភ្លាមៗជូនប្រជាពលរដ្ឋ ដោយត្រឹមតែមួយ ថ្ងៃបានរៀបចំ ធ្វេីសៀវភៅគ្រួសារ និងប្រគល់ជូនគាត់ភ្លាមៗផងដែរ ។
បេីនៅមានមន្ត្រីបម្រេីពលរដ្ឋមិន បានល្អ ប្រេីប្រាស់ពាក្យសម្តី កាយវិការមិន សមរម្យ ជាពិសេសផ្តល់សេវា ទូទៅមានការ យឺតយាវខ្លាំង ដោយទទួលយក ឯកសារពីប្រជាពលរដ្ឋ ហេីយ យកទៅទុកចោល បាត់ …ហេីយមិនបានធ្វេីទាន់ពេល វេលាជូនប្រជាពលរដ្ឋ សូមទាក់ទង មកលេខ ក្រុមការងារ ព័ត៌មាន និងប្រតិកម្មរហ័ស : 069 516 999