រថយន្តម៉ាក តូយ៉ូតាព្រូស ចំនួន ២គ្រឿង មានពាក់ ស្លាក លេខដូចគ្នា ត្រូវបានម្ចាស់ រថយន្តម្ខាងជួបចៃដន្យ តាមផ្លូវ ឃាត់សួរនាំនិ ងប្តឹង សមត្ថកិច្ចឱ្យជួយ ធ្វើអន្តរាគមន៍ កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅ បុរីឈូក វ៉ា២ ភូមិកិត្តប្បញ្ញោ សង្កាត់សំរោង ក្រោម ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។
រថយន្តទាំង ២គ្រឿង ម៉ាកព្រូស ពណ៌ស ស៊េរីឆ្នាំ២០១១ ដូចគ្នា ពាក់ស្លាកលេខ ភ្នំពេញ 2BK-4454 ដូចគ្នា។ក្រោយ ពីឃាត់បានយកមកដាក់ ទន្ទឹមគ្នា មានមួយគ្រឿង ស្កេនកូដ ចេញត្រឹមត្រូវ មានម្ចាស់ ជាមន្ត្រីនគរបាល មានទីលំនៅ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ចំណែករថយន្ត មួយ គ្រឿងទៀត ថ្វីដ្បិតពាក់ស្លាកលេខ ដូចគ្នាមែន តែស្កេនកូដមិន ចេញ មានម្ចាស់ អ្នកបើកបរជាជាងម៉ាសុីន ត្រជាក់ នៅបុរីឈូកវ៉ា ២ ភូមិកិត្តប្បញ្ញោ សង្កាត់សំរោង ក្រោម ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភព នៅនឹងកន្លែងបាន ឱ្យដឹងថា មុនកើតហេតុ ម្ចាស់រថយន្តព្រូស មួយគ្រឿងជា មន្ត្រីនគរបាល បានប្រទះ ឃើញរថយន្តព្រូស ពាក់ស្លាកលេខ ដូចគ្នាជាមួយនឹង រថយន្តគាត់កំពុងបើកប រក្នុងភូមិសាស្ត្រខណ្ឌចំការមន ទើបបើក រថយន្តដេញតាមពីក្រោយ រហូតដល់ក្នុង បុរីឈូកវ៉ា២ ឈប់ចត ដាក់ទន្ទឹមគ្នា ដូចគ្នា នោះដូច ក៏ប្តឹង សមត្ថកិច្ចចុះ ទៅឃា ត់ ហៅនាំយកទៅសាកសួរនៅប៉ុស្តិ៍ សំរោងក្រោម ។
រថយន្តទាំង ២គ្រឿង និងម្ចាស់ទាំងស ងខាង ត្រូវបានសមត្ថកិច្ចកំពុង សាកសួរ និងទំនាក់ទំនងទៅ ជំនាញបច្ចេកទេសដើម្បីពិនិត្យឯកសា ររៀងខ្លួន តើម្ចាស់រថយន្តមាន ស្លាកលេខពិតប្រាកដមួយណា ៕