ក្រសួងអប់រំ យុវជន និង កីឡា នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានចេញ សេចក្ដីប្រកាស ពីការផ្អាក ដំណើរការ ថ្នាក់រៀន ជាបណ្ដោះ អាសន្ន ១៤ ថ្ងៃ និង ធ្វើចត្តាឡីស័ក អ្នកពាក់ព័ន្ធផ្ទាល់។
ខាងក្រសួង បានបញ្ជាក់ ឱ្យបានដឹងថា ដោយចូលរួម ទប់ស្កាត់ ការរីករាល ដាល នៃជំងឺកូវីដ-១៩ ក្រសួង សម្រេចផ្អាក ដំណើរការថ្នាក់រៀន នៅតាម គ្រឹះស្ថាន សិក្សា ចំនួន ៥ ដូចមាន រាយ ឈ្មោះខាងក្រោម ចំំនួន ១៤ ថ្ងៃ និង ធ្វើចត្តាឡីស័កអ្នក ពាក់ព័ន្ធផ្ទាល់ ដែលសាលា រៀនទាំង នោះមានដូចជា ៖
១. វិទ្យាល័យ ហ៊ុនសែន ពញាពន់ (ថ្នាក់ 9B)២. វិទ្យាល័យបឹងប្រិយ៍ (ថ្នាក់ 12A1 ,9C1, 9DI)៣. វិទ្យាល័យបឹងធំ (ថ្នាក់ 7A2)៤. វិទ្យាល័យវត្តភ្នំ (ថ្នាក់ 9H2, 9D2, 9B2, 9B1, 9H2, 12C2, 12C1, 12B2, 12H2)៥. វិទ្យាល័យវត្តកោះ (ថ្នាក់ 7F)
បន្ថែមលើសពីនេះ ក្រសួងបាន បញ្ជាក់ឱ្យបាន ដឹងថា ចំពោះថ្នាក់ដ ទៃទៀត ត្រូវបន្តដំណើរ ការជា ធម្មតា ប៉ុន្តែត្រូវ អនុវត្តន៍រឿង ៣ យ៉ាងដែល មានដូចជា ៖
១. រឹតត្បិតការ ចេញលេង និង បន្តពាក់ ម៉ាស់ និង លាងដៃ ជាប្រចាំ២. មិនអនុញ្ញាត ឱ្យមានការ ទាក់ទង ពីសិស្សថ្នាក់ ១ ទៅថ្នាក់ ១ ទៀត៣. មិនអនុញ្ញាត ឱ្យមានការ ជួបជុំ ឬ ប្រជុំ ក្រៅពីការ សិក្សាក្នុងសាលារៀន៕